ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។
យ៉ូប 23:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ ដោយលំដាប់ទូលនៅចំពោះព្រះអង្គ ហើយនឹងបំពេញមាត់ខ្ញុំ ដោយសេចក្ដីជជែកតវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះអង្គ ខ្ញុំនឹងថ្លែងប្រាប់ព្រះអង្គឲ្យអស់សេចក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្ដីជជែកតវ៉ា អាល់គីតាប នោះខ្ញុំនឹងនាំសំណុំរឿងទៅអង្វរទ្រង់ ខ្ញុំនឹងថ្លែងជម្រាបទ្រង់ឲ្យអស់សេចក្ដី។ |
ក៏ប៉ុន្ដែ ព្រះអង្គបានមានព្រះបន្ទូលថា "យើងនឹងប្រោសសេចក្ដីល្អដល់អ្នកជាប្រាកដ ហើយធ្វើឲ្យពូជពង្សរបស់អ្នកបានគ្នាច្រើនឥតគណនា ដូចខ្សាច់នៅសមុទ្រ"»។
មើល៍ ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត។
ប៉ុន្តែ ខ្ញុំចង់ទូលដល់ព្រះ ដ៏មានគ្រប់ព្រះចេស្តា វិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
ឱបើខ្ញុំបានដឹងជាប្រទះឃើញព្រះអង្គនៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កព្រះអង្គទៅអេះ
ខ្ញុំនឹងបានស្គាល់ពាក្យណា ដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលព្រះអង្គ ចង់មានព្រះបន្ទូលតប។
សូមបង្ហាញសេចក្ដីដែលយើងរាល់គ្នា ត្រូវទូលដល់ព្រះអង្គ ដ្បិតនៅក្នុងសេចក្ដីងងឹតដែលគ្របលើយើង នោះយើងមិនចេះរៀបចំពាក្យសម្ដីទេ។
«ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។
ឱព្រះយេហូវ៉ាអើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមអត់ទោសអំពើបាប ដ៏ធ្ងន់របស់ទូលបង្គំផង។
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច ហើយទុច្ចរិតទាំងនោះផង។
ចូររំឭកយើង ឲ្យយើងបានតវ៉ាគ្នា ចូររៀបរាប់ប្រាប់ពីហេតុផលរបស់អ្នក ដើម្បីបង្ហាញឲ្យឃើញថាអ្នកសុចរិត។