ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត
យ៉ូប 23:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅថ្ងៃនេះ ពាក្យតម្អូញរបស់ខ្ញុំ ជាសេចក្ដីជូរល្វីង ព្រះហស្តរបស់ព្រះអង្គសង្កត់លើខ្ញុំ ដោយព្រោះសំឡេងថ្ងូររបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅថ្ងៃនេះទៀត ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដី ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនេះសេចក្ដីដំអូញរបស់ខ្ញុំទុកជាសេចក្ដីបះបោរទៀត តែព្រះហស្តដែលសង្កត់លើខ្ញុំ នោះធ្ងន់ជាងអស់ទាំងដំងូរខ្ញុំផង អាល់គីតាប «នៅថ្ងៃនេះទៀត ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្ដី ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។ |
ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត
ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់ សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញា នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះយកទោសស្រាលជាង សេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។
ឱបើខ្ញុំបានដឹងជាប្រទះឃើញព្រះអង្គនៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កព្រះអង្គទៅអេះ
ដ្បិតលោកបន្ថែមសេចក្ដីបះបោរ ទៅលើអំពើបាបរបស់លោកទៀត លោកទះដៃបង្អាប់ នៅកណ្ដាលពួកយើង ហើយក៏ចម្រើនពាក្យពោលទាស់នឹងព្រះផង»។
ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយជូរចត់ នៅក្នុងចិត្តទូលបង្គំ។
ដ្បិតព្រះហស្តព្រះអង្គបានសង្កត់ លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ –បង្អង់
«កូនមនុស្សអើយ យើងនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីអ្នកចេញ ដោយអាសន្នរោគ តែអ្នកមិនត្រូវសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ