ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 21:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ផ្ទះ​របស់​គេមាន​តែសេចក្ដី​សុខ ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ ហើយ​ក៏​គ្មាន​ដំបង​របស់​ព្រះ​ប៉ះ‌ពាល់​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ផ្ទះ​របស់​គេ​មាន​តែ​សេចក្ដី​សុខ គឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ព្រះ‌ជាម្ចាស់​មិន​ដែល​លើក​ដំបង​វាយ​ប្រហារ ពួក​គេ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​លំនៅ​គេ​នៅ​ជា​សុខ​ឥត​ភ័យ​ខ្លាច ហើយ​ដំបង​នៃ​ព្រះ​មិន​ដែល​ប៉ះ‌ពាល់​គេ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ក្នុង​ផ្ទះ​របស់​គេ​មាន​តែ​សេចក្ដី​សុខ គឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ អុលឡោះ​មិន​ដែល​លើក​ដំបង​វាយ​ប្រហារ ពួក​គេ​សោះ។

សូមមើលជំពូក



យ៉ូប 21:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​ចម្រើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច របស់​ខ្លួន​ទុក​ជា​ព្រះ។


មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។


សេចក្ដី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង​ជើង​គេ។


គោ​ឈ្មោល​របស់​គេ​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​បង្កើត​កូន​ឥត​រលូត​ដែរ។


ឲ្យ​ព្រះ‌អង្គ​ដក​ដំបង​ចេញ​ពី​ខ្ញុំ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មក​បំភ័យ​ខ្ញុំ​ទៀត។


គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!


គេ​មិន​ស្គាល់​ទុក្ខលំបាក​ដូច​មនុស្ស​ឯទៀត​ឡើយ ក៏​មិន​ដែល​វេទនា ដូច​មនុស្ស​ដទៃ​ដែរ។


នោះ​យើង​នឹងដាក់​ទោស​អំពើ​រំលង​របស់​គេ ដោយ​ដំបង ហើយ​អំពើ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់