Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​ចម្រើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច របស់​ខ្លួន​ទុក​ជា​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មនុស្ស​ប្លន់​គេ តែងតែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដោយ​ឥត​កង្វល់ អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះ តែងតែ​រស់​នៅ​ដោយ​ឥត​បារម្ភ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​មាន​សេចក្ដី​ចំរើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ថ្នាំង‌ថ្នាក់​ព្រះ‌ហឫទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច​របស់​ខ្លួន​ទុក​ជា​ព្រះ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មនុស្ស​ប្លន់​គេ តែងតែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដោយ​ឥត​កង្វល់ អស់​អ្នក​ដែល​ប្រឆាំង​នឹង​អុលឡោះ ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះ តែងតែ​រស់​នៅ​ដោយ​ឥត​បារម្ភ។

សូមមើលជំពូក ចម្លង




យ៉ូប 12:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​គំនិត​របស់​អ្នក​ដែល​មាន​សេចក្ដី​សុខ តែង​មើល‌ងាយ​ចំពោះ​អ្នក​វេទនា សេចក្ដី​នោះ​ប្រុង‌ប្រៀប​សម្រាប់​អ្នក​ណា ដែល​ភ្លាត់​ជើង។


ប៉ុន្តែ សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង


ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក?


ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់ នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។


ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ


ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់​ហើយ ព្រះ‌អង្គ​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ព្រះ‌អង្គ​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ?


ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​លោកីយ៍​នេះ ដែល​ចំណែក​របស់​គេ មាន​តែ​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ។ ពោះ​គេ​បាន​ឆ្អែត​ដោយ‌សារ​ទ្រព្យ​សម្បត្តិ របស់​ព្រះ‌អង្គ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​គេ​ចែក​ទ្រព្យ​សម្បត្តិ ដល់​កូន​ង៉ែត​របស់​គេ​ទៀត​ផង។


កុំ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ច្រណែន​នឹង​ពួក​អ្នក ដែលប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ


យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។


ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ច្រណែន នឹង​មនុស្ស​អួត​អាង ដោយ​ឃើញ​មនុស្ស​អាក្រក់​បាន​ចម្រុង​ចម្រើន។


ទោះ​ជា​មនុស្ស​អាក្រក់​ដុះ​ឡើង​ដូច​ជា​ស្មៅ ហើយមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត លូត​លាស់​ឡើង​ក៏​ដោយ ក៏​គង់តែ​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​ជា​រៀង​រហូត


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​សុចរិត​ទេ ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ព្រះ‌អង្គ ពី​ដើម​ហេតុ​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង? ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ រស់​នៅ​ជា​ឥត​ខ្វល់​ដូច្នេះ?


ទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា ផ្ទះ​គេ​ក៏​ពេញ​ដោយ​ការ​ឆ‌បោក​យ៉ាង​នោះ​ដែរ ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​ជា​អ្នក​មានផង។


គេ​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្ដី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កម្សត់។


រួច​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កម្លាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម