ប៉ុន្តែ ខ្ញុំចង់ទូលដល់ព្រះ ដ៏មានគ្រប់ព្រះចេស្តា វិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
យ៉ូប 13:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូមព្រះអង្គហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូល មកកាន់ទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យទូលបង្គំនិយាយមុន រួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានបន្ទូលឆ្លើយមកវិញ អាល់គីតាប បន្ទាប់មក សូមទ្រង់មានបន្ទូល មកកាន់ខ្ញុំចុះ ខ្ញុំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យខ្ញុំនិយាយមុន រួចទើបទ្រង់ឆ្លើយតាមក្រោយក៏បាន។ |
ប៉ុន្តែ ខ្ញុំចង់ទូលដល់ព្រះ ដ៏មានគ្រប់ព្រះចេស្តា វិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងទូលតប ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។
ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ មើល៍ ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា ឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំ បានធ្វើពាក្យថ្លែងការទៅ។
ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ យើងនឹងសួរឯង ហើយឯងត្រូវប្រាប់យើង។
ប្រសិនបើខ្ញុំបានអំពាវនាវ ហើយព្រះអង្គឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ព្រះអង្គបានទទួលស្ដាប់សំឡេងរបស់ខ្ញុំដែរ។
ដ្បិតព្រះមិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ព្រះអង្គ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ។
នោះខ្ញុំនឹងទូលដល់ព្រះអង្គឥតភ័យខ្លាច ដ្បិតខ្ញុំមិនមែនដូចជាពាក្យ ដែលគេចោទប្រកាន់ខ្ញុំនោះឡើយ។