"ប្រាកដមែន ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសគាត់។ ដូច្នេះ យើងនឹងសងឯងនៅក្នុងចម្ការនេះឯង" នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូច្នេះ ចូរលើកសពបោះចោលទៅក្នុងចម្ការនេះ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ»។
យ៉ូប 12:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមេដឹកនាំទៅជាថោកទាប ហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ អាល់គីតាប ទ្រង់ធ្វើឲ្យមេដឹកនាំទៅជាថោកទាប ហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។ |
"ប្រាកដមែន ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសគាត់។ ដូច្នេះ យើងនឹងសងឯងនៅក្នុងចម្ការនេះឯង" នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូច្នេះ ចូរលើកសពបោះចោលទៅក្នុងចម្ការនេះ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ»។
ព្រោះព្រះបានបន្ធូរខ្សែធ្នូរបស់ខ្ញុំ ហើយធ្វើទុក្ខខ្ញុំ គេលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ។
អ្នកណាដែលមិនកោតខ្លាច ដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែ ជាស្នាព្រះហស្តរបស់ព្រះអង្គ។
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ
គេក៏ទុករហូតដល់ព្រឹកស្អែក តាមបង្គាប់លោកម៉ូសេ តែនំនោះមិនមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានចោះដែរ។
ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ នោះមើល៍ យើងនឹងញាំញីស្រុករបស់អ្នកទាំងមូលដោយកង្កែប។
សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះ របស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កម្លាំងផង។
យើងនឹងយកអាវយសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងប្រគល់អំណាចត្រួតត្រារបស់អ្នក ទៅក្នុងកណ្ដាប់ដៃគាត់ នោះគាត់នឹងធ្វើជាឪពុក ដល់ពួកអ្នកនៅក្រុងយេរូសាឡិម និងពូជពង្សយូដាដែរ។
គឺព្រះយេហូវ៉ានៃពួកពលបរិវារ ដែលបានសម្រេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន ដែលនៅផែនដីផង។
ពេលទ្រង់កំពុងតែថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរ ជាបុត្ររបស់ទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ព្រះអង្គទម្លាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ព្រះបាទស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលព្រះអង្គកាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ។
ឥតមានអ្នកណាមួយអស់កម្លាំង ឬចំពប់ជើងឡើយ ឥតមានអ្នកណាមួយងុយងោក ឬដេកលក់ ក៏ឥតមានអ្នកណាមួយបន្ធូរខ្សែក្រវាត់ ឬស្រាយខ្សែស្បែកជើងដែរ។
យើងនឹងកាត់ចៅក្រមចេញពីចំណោមគេ ព្រមទាំងសម្លាប់ពួកមេទាំងប៉ុន្មានជាមួយគេដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។