២ ពង្សាវតារក្សត្រ 9:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 "ប្រាកដមែន ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសគាត់។ ដូច្នេះ យើងនឹងសងឯងនៅក្នុងចម្ការនេះឯង" នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូច្នេះ ចូរលើកសពបោះចោលទៅក្នុងចម្ការនេះ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 “ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!”។ ឥឡូវនេះ ចូរលើកសពរបស់ស្ដេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត នឹងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចំការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ ចូរលើកវាបោះចោលទៅក្នុងចំការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។ សូមមើលជំពូកអាល់គីតាប26 “ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!”។ ឥឡូវនេះ ចូរលើកសពរបស់ស្តេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា»។ សូមមើលជំពូក |