ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខ ហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្ររបស់ព្រះអង្គ ទតឃើញអស់ទាំងផ្លូវរបស់គេ
យ៉ូប 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះនេត្ររបស់ព្រះអង្គជាភ្នែកសាច់ឬ? តើព្រះអង្គទតឃើញដូចជាមនុស្សឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គមានព្រះនេត្រ ហើយទតមើល តាមរបៀបដូចមនុស្សលោកដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើព្រះនេត្រទ្រង់ជាភ្នែកសាច់ឈាម ឬទ្រង់ទតឃើញដូចជាមនុស្សឬអី អាល់គីតាប តើទ្រង់មានភ្នែក ហើយមើល តាមរបៀបដូចមនុស្សលោកដែរឬ? |
ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខ ហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្ររបស់ព្រះអង្គ ទតឃើញអស់ទាំងផ្លូវរបស់គេ
រីឯព្រះនេត្ររបស់ព្រះអង្គ បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ
ដ្បិតព្រះមិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ព្រះអង្គ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ព្រះសិរសា និងព្រះកេសាព្រះអង្គស ដូចរោមចៀមដែលស គឺសដូចហិមៈ ព្រះនេត្រព្រះអង្គដូចអណ្ដាតភ្លើង
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។