៙ អស់អ្នកដែលទន់ទាប នៅតែមួយដង្ហើមទេ ឯអស់អ្នកដែលខ្ពង់ខ្ពស់ ក៏ជាសេចក្ដីបញ្ឆោតដែរ បើថ្លឹងគេនឹងជញ្ជីង នោះមានខ្ពស់ទាប តែទាំងអស់គ្នាស្រាលជាង ខ្យល់មួយដង្ហើមទៅទៀត។
យ៉ាកុប 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរឡើង ដ្បិតព្រះបានលើកតម្កើងគេហើយ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យបងប្អូនដែលតូចទាប មានមោទនភាពក្នុងការដែលខ្លួនត្រូវបានលើកតម្កើង Khmer Christian Bible ចូរបងប្អូនដែលក្រីក្រមានមោទនៈភាពឡើង ដោយព្រោះបានថ្កើងឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានដំកើងឡើង អាល់គីតាប សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយអុលឡោះលើកតម្កើងគេហើយ។ |
៙ អស់អ្នកដែលទន់ទាប នៅតែមួយដង្ហើមទេ ឯអស់អ្នកដែលខ្ពង់ខ្ពស់ ក៏ជាសេចក្ដីបញ្ឆោតដែរ បើថ្លឹងគេនឹងជញ្ជីង នោះមានខ្ពស់ទាប តែទាំងអស់គ្នាស្រាលជាង ខ្យល់មួយដង្ហើមទៅទៀត។
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ វិសេសជាងមនុស្សដែលមានបបូរមាត់ចចើង និងចិត្តល្ងីល្ងើ។
មនុស្សរាបសា នឹងមានអំណរចម្រើនឡើង ក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្ដាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។
ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។
ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។
ហើយមានព្រះបន្ទូលថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងនាមខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ខ្ញុំឲ្យមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំជាងគេ»។
ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។
ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
ដ្បិតមិនដែលខាននឹងមានអ្នកក្រនៅក្នុងស្រុកឡើយ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកថា "ត្រូវលាដៃដល់បងប្អូនរបស់អ្នក ដល់អ្នកខ្វះខាត និងអ្នកក្រីក្រ នៅក្នុងស្រុករបស់អ្នកកុំខាន"។
ប្រសិនបើមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយនៃស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក នោះមិនត្រូវតាំងចិត្តរឹង ឬក្តាប់ដៃនឹងបងប្អូនដែលក្រនោះឡើយ
ចូរប្រយ័ត្ន កុំឲ្យមានគំនិតអាក្រក់នៅក្នុងចិត្ត ហើយគិតថា "ឆ្នាំទីប្រាំពីរ ជាឆ្នាំដែលត្រូវលើកលែងជិតមកដល់ហើយ" ហើយអ្នកមើលទៅបងប្អូនដែលក្រនោះដោយគ្មានចិត្តមេត្ដា ឥតមានឲ្យអ្វីដល់គេសោះ ពេលគេទូលដល់ព្រះយេហូវ៉ាទាស់នឹងអ្នក នោះអ្នកនឹងមានបាបមិនខាន។
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
"យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែ តាមពិតអ្នកជាអ្នកមាន ក៏ស្គាល់អស់អ្នកដែលប្រមាថអ្នក ដែលថាខ្លួនជាសាសន៍យូដា តែគេមិនមែនជាសាសន៍យូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។
ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។