លូកា 10:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 យ៉ាងណាមិញ កុំអរសប្បាយដោយសារពួកវិញ្ញាណអាក្រក់ចុះចូលនឹងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរអរសប្បាយដោយសារឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកនៅស្ថានសួគ៌រួចហើយ”។ សូមមើលជំពូកKhmer Christian Bible20 ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏កុំត្រេកអរនឹងឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ប៉ុន្តែកុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។ សូមមើលជំពូកអាល់គីតាប20 ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញអ៊ីព្លេសចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅសូរ៉កាវិញ»។ សូមមើលជំពូក |
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។
សត្វដែលអ្នកបានឃើញនោះ ពីដើមវាមាន តែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីជង្ហុកធំមក រួចត្រូវវិនាសបាត់ទៅ។ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតពិភពលោកមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន ហើយដែលត្រូវមកនោះ។