Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 62:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ អស់​អ្នក​ដែល​ទន់ទាប នៅ​តែ​មួយ​ដង្ហើម​ទេ ឯ​អស់​អ្នក​ដែល​ខ្ពង់​ខ្ពស់ ក៏​ជា​សេចក្ដី​បញ្ឆោត​ដែរ បើ​ថ្លឹង​គេ​នឹង​ជញ្ជីង នោះ​មាន​ខ្ពស់​ទាប តែ​ទាំង​អស់​គ្នា​ស្រាល​ជាង ខ្យល់​មួយ​ដង្ហើម​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ៙ ប្រាកដ​មែន មនុស្ស​ធម្មតា​ជា​អសារ​ឥត​ការ ហើយ​មនុស្ស​មាំ‌ទាំ​ជា​សេចក្ដី​បោក‌ប្រាស់ បើ​នឹង​ថ្លឹង​គេ​នៅ​ជញ្ជីង នោះ​ទាំង​អស់​រួមគ្នា​ស្រាល​ជាង​ខ្យល់​ដង្ហើម​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 62:9
25 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ទូល​ព្រះបាទ​ដាវីឌ​ថា អ័ហ៊ី‌ថូផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​ជា‌មួយ​អាប់‌សា‌ឡុម​ដែរ។ នោះ​ព្រះបាទ​ដាវីឌ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ»។


អាប់សា‌ឡុម​តែង​ប្រព្រឹត្ត​យ៉ាង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជម្រះ ដូច្នេះ ទ្រង់​បាន​ទាក់​ចិត្ត​ពួក​អ៊ីស្រា‌អែល​ទាំង‌ឡាយ។


ព្រះបាទ​ហេ‌សេ‌គា​ទទួល​សំបុត្រ​ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ‌អង្គ


ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។


ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្តដល់​ពួក​អ្នក​ធំ។


កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួន ព្រះ‌អង្គ​ជ្រាប​ពី​ផ្លូវ​របស់​ទូល‌បង្គំ តាម​ផ្លូវ​ច្រក​ដែល​ទូល‌បង្គំ​ដើរ គេ​បាន​បង្កប់​អន្ទាក់​ចាំ​ចាប់​ទូល‌បង្គំ។


ពេល​ព្រះ‌អង្គ​វាយ‌ផ្ចាល​មនុស្ស ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ​ចូល​ចិត្ត វិនាស​ហិន​ហោចដូចកណ្ដៀរ​ស៊ី ប្រាកដ​មែន មនុស្ស​លោក​ទាំង​អស់ ប្រៀប​បាន​នឹង​មួយ​ដង្ហើម។ –បង្អង់


មើល៍ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ មាន​ប្រវែង​តែ​ប៉ុន្មាន​ចំអាម​ដៃ​ប៉ុណ្ណោះ ហើយ​ជីវិត​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ព្រះ‌អង្គ។ មែន​ហើយ មនុស្សលោក​ទាំងអស់ ប្រៀប​បាននឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ –បង្អង់


ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ


៙ ទូល‌បង្គំ​ជា​ប្រផ្នូល​ដល់​មនុស្ស​ជា​ច្រើន តែ​ព្រះ‌អង្គ​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ។


ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច


អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លម្អង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ ព្រះ‌អង្គ​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច​តួច


អស់​ទាំង​សាសន៍​រាប់​ដូច​ជាគ្មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រះ‌អង្គ​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។


"ទេកិល" ប្រែ​ថា ព្រះ​បាន​ថ្លឹង​ព្រះ​ករុណាលើ​ជញ្ជីង ហើយ​ឃើញ​ថា​នៅ​ខ្វះ។


មហា‌ជន​ដែល​ដើរ​ហែ‌ហម​ពី​មុខ និង​ពី​ក្រោយ​ព្រះ‌អង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ! ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!»


ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «យក​វា​ចេញ​មក ហើយ​ឆ្កាង​វា​ទៅ» លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?» ពួក​សង្គ្រាជ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​គ្មាន​ស្តេចណា​ទៀត ក្រៅ​ពីសេសារ​ទេ!»។


មិន​មែន​ដូច្នោះ​ទេ! ទោះ​បី​គ្រប់​គ្នា​ជា​មនុស្ស​ភូត​ភរ​ក្ដី ក៏​ព្រះ​នៅ​តែ​ពិត​ត្រង់​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​មាន​ជ័យជម្នះ ពេល​គេ​ជំនុំ​ជម្រះ​ព្រះ‌អង្គ» ។


តែ​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ។


គ្រា​នោះ ដាវីឌ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​ស្ដេច​សូល​ប្រើ ហើយ​តែង​តែ​ទទួល​បាន​ជោគ‌ជ័យ រួច​ស្ដេច​សូល​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​ប្រជាជន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សូល​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។


កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា៖ «សូល​បាន​សម្លាប់​ទាំង​ពាន់ ដាវីឌ​ទាំង​ម៉ឺន»។


រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ និង​ពួក​ទូល‌បង្គំ​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​សូល​ដែរ​ឬ?» នោះ​ព្រះ‌យេហូវ៉ា​ឆ្លើយ​ថា៖ «គេ​នឹង​ប្រគល់​ឯង​ទៅ​មែន»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម