Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 15:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ នៅ​ក្រុង​ណា​មួយ​នៃ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ដែល​ក្រ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បងប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បងប្អូន​ដែល​ក្រ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​បើ‌សិន​ជា​មាន​អ្នក​ទ័ល‌ក្រ​ណា​នៅ​ជា​មួយ​នឹង​ឯង​ដែរ ជា​បង​ប្អូន​ឯង​ដែល​នៅ​ទី​ក្រុង​ឯង ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក នោះ​មិន​ត្រូវ​ឲ្យ​ឯង​តាំង​ចិត្ត​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ក្នុង​បណ្តា​ក្រុង​នៃ​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បង‌ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បង‌ប្អូន​ដែល​ក្រ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 15:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​សម្រែក​ជា​ខ្លាំង​របស់ប្រជា‌ជន និង​ប្រពន្ធ​របស់​ពួក‌គេ ស្រែក​ឡើង​ទាស់​នឹង​ពួក​បង‌ប្អូន​របស់​គេ​ជា​សាសន៍​យូដា។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ដែល​រស់​នៅ​តាម​ជន​បទ ខាង​ក្រៅ​ទី​ក្រុង គេ​នាំ​គ្នា​កាន់​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ផល្គុន ជា​ថ្ងៃ​សប្បាយ​រីក‌រាយ ហើយ​ជប់‌លៀង និង​ជា​ថ្ងៃ​មួយ​ដែល​គេ​ជូន​ជំនូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។


ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។


ប្រសិន‌បើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ​ដែល​នៅ​ជា‌មួយ​អ្នក​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។


អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។


អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់ ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។


ហើយ​បើ​អ្នក​ផ្តល់​សេចក្ដី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចម្អែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​អ្នក​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្ដី​ងងឹត​របស់​អ្នក​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់


បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​អ្នក ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​បែរ​ជា​ស្ថិត​នៅ​ក្រោម​បន្ទុក​របស់​អ្នក នោះ​ត្រូវ​ជួយ​គាត់​ផង ដើម្បី​ឲ្យ​គាត់​បាន​រស់​នៅ​ជា​មួយ​អ្នក ដូច​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​អាស្រ័យ​ដែរ។


តែ​គាត់​មិន​ព្រម​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ចាប់​អ្នក​នោះ​យក​ទៅ​ដាក់​គុក រហូត​ទាល់​តែ​បាន​សង​បំណុល​រួច។


ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ ហើយ​កុំ​ប្រ‌កែក​នឹង​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្វី​មួយ​ពី​អ្នក​ឡើយ»។


ដ្បិត​មិន​ដែល​ខាន​នឹង​មាន​អ្នក​ក្រ​នៅ​ក្នុង​ស្រុក​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ថា "ត្រូវ​លា​ដៃ​ដល់​បង​ប្អូន​របស់​អ្នក ដល់​អ្នក​ខ្វះ​ខាត និង​អ្នក​ក្រី​ក្រ នៅ​ក្នុង​ស្រុក​របស់​អ្នក​កុំ​ខាន"។


ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​គិត​ថា "ឆ្នាំ​ទី​ប្រាំពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែងជិត​មក​ដល់​ហើយ" ហើយ​អ្នក​មើល​ទៅ​បង​ប្អូន​ដែល​ក្រ​នោះ​ដោយ​គ្មាន​ចិត្ត​មេត្ដា ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ពេល​គេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​អ្នក នោះ​អ្នក​នឹង​មាន​បាប​មិន​ខាន។


មិន​ត្រូវ​សង្កត់‌សង្កិន​កូន​ឈ្នួល​ដែល​ទាល់‌ក្រ ហើយ​កម្សត់​ទុគ៌ត​ឡើយ ទោះ​ជា​ពួក​បង​ប្អូន ឬ​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ក្នុង​ក្រុង ក្នុង​ស្រុក​របស់​អ្នក​ក្តី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម