ប៉ុន្តែ ព្រះអង្គសុចរិតក្នុងគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់យើងខ្ញុំ ដ្បិតព្រះអង្គបានប្រព្រឹត្តដោយស្មោះត្រង់ តែឯយើងខ្ញុំវិញ បានប្រព្រឹត្តយ៉ាងអាក្រក់
យេរេមា 44:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ជាការដែលនាំឲ្យយើងខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬអ្នករាល់គ្នា ឬបុព្វបុរសអ្នក មិនបានស្គាល់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ទាំងនេះកើតមានមកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្តជាការដែលនាំឲ្យអញខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬឯងរាល់គ្នា ឬពួកព្ធយុកោឯង មិនបានស្គាល់ផង អាល់គីតាប ហេតុការណ៍ទាំងនេះកើតមានមកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។ |
ប៉ុន្តែ ព្រះអង្គសុចរិតក្នុងគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់យើងខ្ញុំ ដ្បិតព្រះអង្គបានប្រព្រឹត្តដោយស្មោះត្រង់ តែឯយើងខ្ញុំវិញ បានប្រព្រឹត្តយ៉ាងអាក្រក់
ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្ដាត និងអំពើរបស់គេដែលប្រឆាំងនឹងព្រះយេហូវ៉ា គឺបន្ថោកដល់សិរីរុងរឿងរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារដែលបានដាំអ្នក ព្រះអង្គបានប្រកាសសេចក្ដីអាក្រក់ទាស់នឹងអ្នក ដោយព្រោះអំពើអាក្រក់របស់ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ជាការដែលគេបានប្រព្រឹត្តដល់ខ្លួនគេ ដោយបណ្ដាលឲ្យយើងខឹង ព្រោះការដែលដុតកំញានថ្វាយដល់ព្រះបាល។
ពេលណាអ្នកបានប្រាប់ពាក្យទាំងនេះដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរអ្នកថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះបន្ទូល ពីការអាក្រក់យ៉ាងធំទាំងនេះទាស់នឹងយើងដូច្នេះ? តើយើងមានអំពើទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង?
គេនឹងឆ្លើយតបថា៖ ពីព្រោះគេបានបោះបង់សេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះរបស់គេ ក៏ថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះដទៃ។
ដោយព្រោះគេមិនបានយកចិត្តទុកដាក់ស្តាប់ពាក្យរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលយើងបានចាត់ពួកហោរា ជាអ្នកបម្រើរបស់យើងមកឯអ្នករាល់គ្នា ជារៀងរហូតមក តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ពីព្រោះពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា បានប្រព្រឹត្តសុទ្ធតែការដែលអាក្រក់នៅចំពោះយើង តាំងតែពីក្មេងមក ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបណ្ដាលឲ្យយើងខឹង ដោយការដែលដៃគេធ្វើ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ា ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យព្រះអង្គ ឬតាមបញ្ញត្តិច្បាប់ ឬសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ បានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ»។
ហេតុអ្វីដៃអ្នករាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យយើងខឹង? ដូចជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលអ្នករាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលកាត់អ្នករាល់គ្នាចេញ ហើយឲ្យអ្នករាល់គ្នាត្រឡប់ជាទីផ្ដាសា និងជាទីត្មះតិះដៀល នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី។
បើកាលណាអ្នករាល់គ្នាសួរថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? នោះព្រះអង្គនឹងឆ្លើយដល់គេថា៖ អ្នករាល់គ្នាបានបោះបង់យើង ទៅគោរពព្រះដទៃនៅក្នុងស្រុកអ្នកជាយ៉ាងណា អ្នករាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុកមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងសាសន៍យ៉ាងនោះទេឬ?
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ តើគេបណ្ដាលឲ្យយើងមានសេចក្ដីក្រោធមែនឬ? តើមិនមែនខ្លួនគេដែលមានសេចក្ដីខ្មាសជ្រប់មុខទេឬ?
ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
នេះដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលបានកម្ចាយឈាម មនុស្សសុចរិតនៅក្នុងទីក្រុង។
ព្រះអង្គមានព្រះបន្ទូលតបមកខ្ញុំថា៖ ពូជពង្សអ៊ីស្រាអែល និងយូដាមានទោសធ្ងន់ណាស់ ស្រុកនេះពោពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាមើលមិនឃើញទេ។
យើងខ្ញុំបានប្រព្រឹត្តអំពើបាប បានប្រព្រឹត្តខុស បានប្រព្រឹត្តយ៉ាងអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីបទបញ្ជា និងវិន័យរបស់ព្រះអង្គ។
ប្រសិនបើបងប្អូនពោះមួយរបស់អ្នក កូនប្រុសរបស់ឪពុកអ្នក កូនប្រុសរបស់ម្ដាយអ្នក ឬកូនប្រុសកូនស្រីរបស់អ្នកផ្ទាល់ ឬប្រពន្ធជាទីស្រឡាញ់របស់អ្នក ឬមិត្តសម្លាញ់ចិត្តមួយថ្លើមមួយនឹងអ្នក បានបបួលអ្នកដោយស្ងាត់ៗថា "តោះយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃទៀតវិញ" ជាព្រះដែលអ្នក ឬដូនតារបស់អ្នកមិនដែលស្គាល់
នោះគេនឹងឆ្លើយថា "គឺដោយព្រោះតែគេបានបោះបង់ចោលសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ ដែលព្រះអង្គបានតាំងនឹងគេ នៅពេលព្រះអង្គបាននាំគេចេញពីស្រុកអេស៊ីព្ទ
គេបានបែរទៅជាគោរពប្រតិបត្តិ ហើយទៅថ្វាយបង្គំព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ ហើយជាព្រះដែលព្រះអង្គមិនអនុញ្ញាតឲ្យពួកគេថ្វាយបង្គំ។
គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
ដ្បិតតើអ្នកណាដែលបានឮ ហើយបះបោរនោះ? តើមិនមែនជាអស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទមកនោះទេឬ?