Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​ណា​អ្នក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ជន​ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​អ្នក​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ការ​អាក្រក់​យ៉ាង​ធំ​ទាំង​នេះ​ទាស់​នឹង​យើង​ដូច្នេះ? តើ​យើង​មាន​អំពើ​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​អ្នក​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន ពួក​គេ​មុខ​ជា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ចង់​ដាក់​ទោស​ពួក​យើង​យ៉ាង​ធ្ងន់‌ធ្ងរ​បែប​នេះ តើ​ពួក​យើង​ធ្វើ​អ្វី​ខុស? តើ​ពួក​យើង​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង?”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លុះ​កាល​ណា​ឯង​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ជន‌ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ពី​គ្រប់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ​ទាស់​នឹង​យើង​ដូច្នេះ​តើ​យើង​មាន​សេចក្ដី​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពេល​អ្នក​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន ពួក​គេ​មុខ​ជា​សួរ​ថា “ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​ចង់​ដាក់​ទោស​ពួក​យើង​យ៉ាង​ធ្ងន់‌ធ្ងរ​បែប​នេះ តើ​ពួក​យើង​ធ្វើ​អ្វី​ខុស? តើ​ពួក​យើង​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង?”

សូមមើលជំពូក ចម្លង




យេរេមា 16:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​ទាស់​នឹង​អ្នក ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្ដាល​ឲ្យ​យើង​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។


បើ​អ្នក​នឹក​សួរ​ក្នុង​ចិត្ត​ថា៖ ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​យើង​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក​ទេ បាន​ជា​សំពត់​របស់​អ្នក​ត្រូវ​បើក​សើយ​ឡើង ហើយ​អ្នក​ត្រូវ​នៅ​កែង​ជើង​ទទេ​ផង។


ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​ថា អ្នក​មិន​សៅ‌ហ្មង ហើយ​មិន​បាន​គោរព​តាម​អស់​ទាំង​ព្រះ‌បាល​សោះ។ ចូរ​មើល​ស្នាម​ផ្លូវ​ដែល​អ្នក​ដើរ​នៅ​វាល​ច្រក​ភ្នំ ហើយ​យល់​ពី​ការ​ដែល​អ្នក​បាន​ធ្វើ​នោះ​ចុះ អ្នក​ជា​សត្វ​អូដ្ឋ​ក្រមុំ​យ៉ាង​លឿន ហើយ​សាវា។


ប៉ុន្តែ អ្នក​ថា ខ្ញុំ​គ្មាន​ទោស​ទេ ប្រាកដ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ យើង​នឹង​កាត់​ទោស​អ្នក​ដោយ​ព្រោះ​អ្នក​ថា អ្នក​គ្មាន​ធ្វើ​បាប​ឡើយ​ដូច្នេះ។


ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ជា​ការ​ដែល​នាំ​ឲ្យ​យើង​ខឹង ដោយ​គេ​បាន​ទៅ​ដុត​កំញាន​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ ឬ​អ្នក​រាល់​គ្នា ឬ​បុព្វ‌បុរស​អ្នក មិន​បាន​ស្គាល់​ផង។


បើ​កាល​ណា​អ្នក​រាល់​គ្នា​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​ដល់​គេ​ថា៖ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក​ជា​យ៉ាង​ណា អ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។


អេប្រាអិម​ពោល​ថា "ខ្ញុំ​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ក្នុង​មុខ​របរ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​អ្វី​ឡើយ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម