ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមាថា៖ «ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់ចិតសិបឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ»។
យេរេមា 29:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា លុះកាលបានសម្រេចគ្រប់ចិតសិបឆ្នាំនៅស្រុកបាប៊ីឡូនហើយ យើងនឹងប្រោសអ្នករាល់គ្នា ហើយធ្វើសម្រេចដល់អ្នករាល់គ្នា តាមពាក្យល្អរបស់យើង ដោយធ្វើឲ្យអ្នករាល់គ្នាវិលមកទីនេះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគំរប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ |
ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមាថា៖ «ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់ចិតសិបឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ»។
នៅឆ្នាំដំបូងក្នុងរាជ្យព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលព្រះហឫទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសម្រេចតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខេត្តរបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា៖
នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖
«ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។
ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ថ្មរបស់ក្រុងនេះ ហើយក៏ស្រណោះនឹងធូលីដី នៃការខូចបង់របស់ក្រុងនេះដែរ។
ដូច្នេះ ស្រុកនេះទាំងមូលនឹងនៅស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់ចិតសិបឆ្នាំ។
បន្ទាប់ពីចិតសិបឆ្នាំហើយ យើងនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ យើងនឹងធ្វើឲ្យស្ងាត់ជ្រងំជារៀងរហូតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គេនឹងដឹកយកគ្រឿងទាំងនោះ ទៅក្រុងបាប៊ីឡូន ហើយត្រូវនៅទីនោះដរាបដល់ថ្ងៃដែលយើងប្រោស នោះយើងនឹងនាំយកឡើងមក ដាក់នៅត្រង់កន្លែងដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
សាសន៍ទាំងអស់នឹងបម្រើស្តេចនោះ និងកូន ហើយចៅរបស់គេដែរ ដរាបដល់កំណត់ស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ។
ដ្បិតគាត់បានផ្ញើសំបុត្រទៅយើងរាល់គ្នា នៅឯស្រុកបាប៊ីឡូន ប្រាប់ថា ដំណើរនេះនឹងត្រូវយូរនៅ ចូរធ្វើផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលទៅ។
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងធ្វើទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេលេម ព្រមទាំងពូជពង្សរបស់គេដែរ។ គ្មានអ្នកណាម្នាក់រស់នៅក្នុងចំណោមប្រជាជននេះឡើយ ក៏មិនឃើញការល្អដែលយើងនឹងប្រោសដល់ប្រជារាស្ត្ររបស់យើងដែរ ព្រោះគេបានប្រកាសបះបោរទាស់នឹងព្រះយេហូវ៉ា នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលយើងនឹងនាំប្រជារាស្ត្រយើង ជាពួកឈ្លើយ គឺពួកអ៊ីស្រាអែល និងពួកយូដា ត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងធ្វើឲ្យគេវិលទៅស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ ហើយគេនឹងបានស្រុកនោះជារបស់ខ្លួន។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងសម្រេចតាមពាក្យល្អ ដែលយើងបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា
ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។
គឺក្នុងឆ្នាំទីមួយនៃរាជ្យរបស់ស្ដេច នោះខ្ញុំ ដានីយ៉ែលបានសិក្សាគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីសម្រេចការខូចបង់នៃក្រុងយេរូសាឡិម គឺចិតសិបឆ្នាំ។
ស្រុកតាមឆ្នេរសមុទ្រនឹងក្លាយជាកេរអាករ នៃសំណល់ពូជពង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះ នៅក្នុងក្រុងអាសកាឡូន ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់គេ ព្រះអង្គនឹងប្រោសគេ ហើយស្ដារស្ថានភាពរបស់គេឡើងវិញ។
ពេលនោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានព្រះអង្គអាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលព្រះអង្គបានគ្នាន់ក្នាញ់នឹងគេអស់ចិតសិបឆ្នាំហើយនេះ?»
ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ?
ណាអូមី និងកូនប្រសាទាំងពីរក៏ប្រុងប្រៀប ដើម្បីចេញពីស្រុកម៉ូអាប់ត្រឡប់ទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានអាហារ។