ផារ៉ោនមានរាជឱង្ការសួរថា៖ «នៅជាមួយយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ?» លោកទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ ប៉ុន្តែ សូមឲ្យតែទូលបង្គំបានទៅចុះ»។
យេរេមា 2:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱតំណមនុស្សនេះអើយ ចូរមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើយើងដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬ? ហេតុអ្វីបានជាប្រជាប្រជារាស្ត្ររបស់យើងពោលថា "យើងបានផ្តាច់ចំណង ហើយយើងមិនព្រម មកឯព្រះអង្គទៀតឡើយ" ដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (សូមឲ្យអ្នកនៅជំនាន់នេះយក ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!) អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱដំណមនុស្សនេះអើយ ចូរក្រឡេកមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើអញបានដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬអី ហេតុអ្វីបានជារាស្ត្រអញពោលថា យើងបានផ្តាច់ចំណង ហើយយើងមិនព្រមមកឯទ្រង់ទៀតឡើយ ដូច្នេះ អាល់គីតាប (សូមឲ្យអ្នកនៅជំនាន់នេះយក បន្ទូលរបស់អុលឡោះតាអាឡាទៅពិចារណាចុះ!) អ៊ីស្រអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកទ្រង់វិញទេ!”។ |
ផារ៉ោនមានរាជឱង្ការសួរថា៖ «នៅជាមួយយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ?» លោកទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ ប៉ុន្តែ សូមឲ្យតែទូលបង្គំបានទៅចុះ»។
សម្ដេចសង្ឃអ័សារា ដែលជាវង្សសាដុក លោកទូលថា៖ «ចាប់តាំងពីគេនាំយកតង្វាយមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា យើងខ្ញុំបានទទួលទានឆ្អែត ហើយនៅមានសល់ជាបរិបូរផង ដ្បិតព្រះយេហូវ៉ាបានប្រទានពរដល់ប្រជារាស្ត្រព្រះអង្គ ដូច្នេះហើយបានជាយើងនៅសល់គំនរធំយ៉ាងនេះ»។
មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា "ព្រះមិនរវីរវល់អ្វីឡើយ" ឯអស់ទាំងគំនិតរបស់គេតែងគិតថា "គ្មានព្រះណាទេ"។
ជាអស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើង ស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើង?»
ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
យើងមិនបានពោលដោយសម្ងាត់ ក្នុងទីងងឹតនៅផែនដីទេ យើងមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកយើងដោយពោលជាឥតប្រយោជន៍នោះទេ គឺយើង ព្រះយេហូវ៉ានេះ យើងនិយាយតាមសុចរិត យើងថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ»។
តាំងពីយូរមកហើយ អ្នកបានបំបាក់នឹមរបស់ខ្លួន ហើយបានផ្តាច់ចំណងអ្នកចេញ ដោយពាក្យថា យើងមិនបម្រើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នោះអ្នកបានផិតក្បត់នឹងយើង។
កុំប្រថុយខ្លួនឲ្យនៅជើងទទេ ហើយខះកនោះឡើយ តែអ្នកបានតបថា ឥតប្រយោជន៍ទេ ដ្បិតខ្ញុំបានស្រឡាញ់ពួកដទៃ ហើយនឹងរត់ទៅតាមគេវិញ។
ខ្ញុំនឹងទៅរកពួកអ្នកធំ ហើយនិយាយជាមួយពួកគេវិញ ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា និងក្រឹត្យវិន័យរបស់ព្រះនៃគេ ប៉ុន្តែ អ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម ហើយផ្តាច់ចំណងចេញហើយ។
ដូច្នេះ សិង្ហមួយដែលចេញពីព្រៃ នឹងសម្លាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនសម្ងំចាំនៅមុខទីក្រុងរបស់គេ អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏មានច្រើនដែរ។
ដើម្បីឲ្យយើងបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីយើងដោយសាររូបព្រះរបស់គេទាំងអស់ហើយ។
តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ គេក៏បានបរិភោគឆ្អែតឆ្អន់ ហើយកាលគេបានស្កប់ស្កល់ហើយ គេក៏មានចិត្តប៉ោងឡើង ហេតុនេះហើយបានជាគេបំភ្លេចយើង។
នេះជាពាក្យរបស់ហោរាអេម៉ុស ជាម្នាក់ក្នុងចំណោមពួកគង្វាលនៅត្កូអា ជាសេចក្ដីដែលលោកបានឃើញពីដំណើរស្រុកអ៊ីស្រាអែល នៅក្នុងរជ្ជកាលព្រះបាទអូសៀស ស្តេចស្រុកយូដា និងក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល គឺពីរឆ្នាំ មុនរញ្ជួយផែនដី។
ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុងថា៖ (ដែលកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ នោះជាប្រាជ្ញាដ៏ត្រឹមត្រូវ) ចូរស្តាប់ចុះ ឱកុលសម្ព័ន និងអស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ!
អ្នករាល់គ្នាឆ្អែតស្កប់ស្កល់ហើយ! អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ! បើឥតមានយើង អ្នករាល់គ្នាបានត្រឡប់ជាស្ដេចហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានសោយរាជ្យមែន ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាផង!
ដ្បិតកាលណាយើងបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលយើងបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ ហើយគេបានបរិភោគឆ្អែត បានធំធាត់ នោះគេនឹងងាកបែរទៅរកព្រះដទៃ ទាំងគោរពប្រតិបត្តិដល់ព្រះទាំងនោះ រួចមើលងាយយើង ហើយផ្តាច់សេចក្ដីសញ្ញារបស់យើង។
យ៉ាកុបបានបរិភោគឆ្អែតស្កប់ស្កល់ យេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើង គេបានចម្រើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំ ក៏ធាត់រលោង រួចគេបោះបង់ចោលព្រះដែលបង្កើតខ្លួន ហើយបានមើលងាយដល់ថ្មដានៃការសង្គ្រោះរបស់ខ្លួន។
ព្រះដ៏ជាថ្មដាដែលបង្កើតអ្នកមក នោះអ្នកមិនរវល់ ហើយអ្នកបានបំភ្លេចព្រះដែលបានផ្តល់កំណើតដល់ខ្លួន។