ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
យេរេមា 13:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះយើងក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងយើងយ៉ាងនោះដែរ ដើម្បីឲ្យគេបានជាប្រជារាស្ត្រសម្រាប់យើង ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះអញក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល នឹងពួកវង្សយូដាទាំងអស់នៅជាប់នឹងអញយ៉ាងនោះដែរ ដើម្បីឲ្យគេបានជារាស្ត្រសំរាប់អញ ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ នឹងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។ អាល់គីតាប មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
ព្រះអង្គមិនបានប្រព្រឹត្តដូច្នេះ ចំពោះសាសន៍ដទៃណាឡើយ គេមិនស្គាល់វិន័យរបស់ព្រះអង្គទេ។ ហាលេលូយ៉ា !
ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានស្តាប់តាមសំឡេងយើងឡើយ អ៊ីស្រាអែលមិនព្រមចុះចូលចំពោះយើងទេ។
ជាប្រជារាស្ត្រដែលយើងបានជបសូនសម្រាប់តែខ្លួនយើង ដើម្បីឲ្យគេបានសម្ដែងចេញ ជាសេចក្ដីសរសើររបស់យើងផង។
គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាប្រោសលោះ នោះអ្នកនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវចោលឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅទិញសំពត់ទេសឯកសម្រាប់រុំខ្លួន ហើយក្រវាត់នៅចង្កេះអ្នកទៅ កុំបោកទឹកឡើយ។
ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យយើង ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ និងទៅតាមព្រះដទៃ ដើម្បីគោរពបម្រើ ហើយថ្វាយបង្គំព្រះទាំងនោះ គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត
ហេតុនោះ អ្នកត្រូវប្រាប់ពាក្យនេះដល់គេថា៖ ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ឯអស់ទាំងឪទឹននោះនឹងបានពេញដោយស្រាទំពាំងបាយជូរ ហើយគេនឹងឆ្លើយតបមកអ្នកថា៖ តើយើងមិនដឹងពិតថា ឪទឹនទាំងអស់នឹងបានពេញដោយស្រាទំពាំងបាយជូរទេឬ?
ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើក្រុងនេះ និងអស់ទាំងតំបន់នៅជុំវិញ ដូចជាយើងបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់យើងឡើយ។
ព្រះអង្គក៏បានធ្វើទីសម្គាល់ និងការអស្ចារ្យនៅស្រុកអេស៊ីព្ទ ដរាបដល់សព្វថ្ងៃ ព្រមទាំងនៅពួកអ៊ីស្រាអែល ហើយកណ្ដាលពួកមនុស្សដទៃផង ព្រះអង្គក៏បានតាំងកិត្តិនាមរបស់ព្រះអង្គឡើងដូចជាមានសព្វថ្ងៃ។
ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។
យើងក៏បានដាក់ពួកចាំយាមឲ្យត្រួតលើអ្នករាល់គ្នា ឲ្យប្រាប់ថា៖ ចូរប្រុងស្តាប់សូរត្រែ តែគេប្រកែកថា៖ យើងមិនព្រមស្តាប់ទេ។
ហើយឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ យើងបាននិយាយនឹងអ្នករាល់គ្នា ទាំងខ្នះខ្នែងរំឭកអ្នកតាំងពីព្រលឹមស្រាងផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ យើងក៏បានហៅអ្នករាល់គ្នា តែអ្នកមិនបានឆ្លើយតបសោះ។
គឺយើងបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាត្រូវដើរតាមផ្លូវដែលយើងបង្គាប់អ្នកគ្រប់ជំពូក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ។
ប៉ុន្តែ គេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ។
ប៉ុន្តែ អ្នកមិនបានស្តាប់តាមយើង ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងបុព្វបុរសទៅទៀត។
ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា
"ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង ក៏យើងរលាស់ចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្តីនេះថា ព្រះរាជ្យរបស់ព្រះមកជិតហើយ"។
ព្រះយេហូវ៉ាក៏បានប្រកាសនៅថ្ងៃនេះថា អ្នកជាប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គបានសន្យានឹងអ្នក ព្រមទាំងប្រាប់ឲ្យអ្នកកាន់តាមអស់ទាំងបទបញ្ជារបស់ព្រះអង្គ
ហើយឲ្យបានលើកអ្នកឡើងជាខ្ពស់ ដោយមានកិត្ដិយស កេរ្តិ៍ឈ្មោះ ខ្ពស់លើសអស់ទាំងសាសន៍ដែលព្រះអង្គបានបង្កើតមក ដើម្បីឲ្យអ្នកបានធ្វើជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដូចព្រះអង្គបានសន្យាស្រាប់»។
ដ្បិតតើមានសាសន៍ដ៏ធំណាមួយដែលមានព្រះគង់នៅជិតគេ ដូចព្រះយេហូវ៉ាជាព្រះនៃយើងគង់ជិតយើង គ្រប់ពេលដែលយើងអំពាវនាវរកព្រះអង្គ?
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។