Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 26:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក ព្រម​ទាំង​ប្រាប់​ឲ្យ​អ្នក​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ថ្ងៃ​នេះអុលឡោះ‌តាអាឡា​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ដូច​អុលឡោះ​មាន​បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 26:18
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ក៏​បាន​តាំង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​រៀង‌រហូត​ត​ទៅ ហើយ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​គេ​ដែរ។


នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​ភ្នែក​ទូល‌បង្គំបាន​សម្លឹង​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌យេហូវ៉ា បាន​ជ្រើស​រើស​យ៉ាកុប សម្រាប់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល ទុក​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ សំពត់​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​យើង​ក៏​បាន​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល និង​ពួក​វង្ស​យូដា​ទាំង​អស់​នៅ​ជាប់​នឹង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ជា​ប្រជា‌រាស្ត្រ​សម្រាប់​យើង ហើយ​ជា​កេរ្តិ៍‌ឈ្មោះ ជា​សេចក្ដី​សរសើរ និង​ជា​សិរី‌ល្អ​ផង តែ​គេ​មិន​ព្រម​ស្តាប់​សោះ។


អ្នក​រាល់​គ្នា​ត្រូវ​បាន​បរិសុទ្ធ​ដើម្បី​យើង ដ្បិត​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា យើង​បរិសុទ្ធ ហើយ​យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ជា​របស់​យើង​វិញ។


នៅ​គ្រា​នោះ យើង​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក នៅ​គ្រា​នោះ យើង​នឹង​ប្រមូល​ផ្ដុំ​ឯង​រាល់​គ្នា ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​មាន​កេរ្ដិ៍​ឈ្មោះ ហើយ​ឲ្យ​បាន​ជា​ទី​សរសើរ​ក្នុង​ចំណោម អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី នៅ​ពេល​ដែល​យើង​ស្ដារ​ស្ថាន​ភាព​របស់​អ្នក​ឡើង​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚


តែ​ឥឡូវ​នេះ​បាន​សម្ដែង​ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយ​សារ​គម្ពីរ​ហោរា តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​ដែល​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​តាម​ជំនឿ


ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើសអ្នក ពីក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​មួយ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ព្រះ‌អង្គផ្ទាល់»។


ដូច្នេះ ត្រូវ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ​ចុះ»។


«ប្រសិន‌បើ​អ្នក​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​លើក​អ្នក​ឡើង​ជា​ខ្ពស់ លើ​អស់​ទាំង​សាសន៍​នៅលើ​ផែន‌ដី។


ព្រះ‌យេហូវ៉ា​នឹង​តាំង​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក ប្រសិន‌បើ​អ្នក​ប្រតិ‌បត្តិ​តាម​អស់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។


ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​តាំង​អ្នក​ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក។


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​នាំ​យក​អ្នក​រាល់​គ្នា​ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ ជា​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ជា​ថ្ងៃ​នេះ។


ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម