Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 81:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង មិន​បាន​ស្តាប់​តាម​សំឡេង​យើង​ឡើយ អ៊ីស្រាអែល​មិន​ព្រមចុះ​ចូល​ចំពោះ​យើង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ប៉ុន្តែ​ប្រជារាស្ត្រ​របស់យើង​មិន​បាន​ស្ដាប់តាម​សំឡេង​របស់យើង​ទេ អ៊ីស្រាអែល​មិន​ព្រម​នឹង​យើង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង មិន​បាន​ធ្វើ​តាម​ពាក្យ​យើង​ទេ អ៊ីស្រា‌អែល​មិន​ចង់​ស្គាល់​យើង​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប៉ុន្តែរាស្ត្រ​អញ​មិន​បាន​ស្តាប់​តាម​អញ​ឡើយ សាសន៍​អ៊ីស្រាអែល​មិន​ព្រម​តាម​អញ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង មិន​បាន​ធ្វើ​តាម​ពាក្យ​យើង​ទេ អ៊ីស្រ‌អែល​មិន​ចង់​ស្គាល់​យើង​ទៀត​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 81:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប្រាប់​ថា៖ «ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ​ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ប្រកាស​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ព្រះ‌យេហូវ៉ាទេ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ


«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។


ដូច្នេះ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ ហើយ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​គេ យើង​នឹងប្រោស​លោះ​អ្នក​រាល់​គ្នា ដោយ​លើក​ដៃ​យើង​ឡើង និង​ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។


គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ដំបូ‌ន្មាន​របស់​យើង​ឡើយ ក៏​បាន​មើល​ងាយ​សេចក្ដី​បន្ទោស​របស់​យើង​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក


ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​តាម​សោះ គេ​ក៏​ងាកមុខ​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ។


ពេល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ


យ៉ាកុប​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ ក៏​ធាត់រលោង រួចគេ​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃការ​សង្គ្រោះ​របស់​ខ្លួន។


ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។


"យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម