ប្រសិនបើលោកឪពុកស្ទាបខ្ញុំ ហើយដឹងថាខ្ញុំបញ្ឆោតគាត់ នោះមិនមែននាំឲ្យបានពរទេ គឺនឹងនាំឲ្យខ្ញុំត្រូវបណ្ដាសាវិញ»។
ម៉ាឡាគី 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ត្រូវបណ្ដាសាហើយ មនុស្សបោកបញ្ឆោតដែលមានសត្វឈ្មោលឥតខ្ចោះនៅក្នុងហ្វូងសត្វរបស់ខ្លួន ហើយបន់ ប៉ុន្តែបែរជាថ្វាយសត្វអន់ខូចជាយញ្ញបូជាដល់ព្រះអម្ចាស់ទៅវិញ! ដ្បិតយើងជាស្ដេចដ៏ធំឧត្ដម ហើយនាមរបស់យើងត្រូវបានកោតខ្លាចក្នុងចំណោមប្រជាជាតិនានា”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ! យើងជាព្រះមហាក្សត្រដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវបណ្តាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់វិញ ដ្បិតអញជាស្តេចដ៏ធំ ហើយឈ្មោះអញជាទីស្ញែងខ្លាច នៅកណ្តាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អាល់គីតាប ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាគូរបានជូនអុលឡោះទៅវិញ! យើងជាស្តេចដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ |
ប្រសិនបើលោកឪពុកស្ទាបខ្ញុំ ហើយដឹងថាខ្ញុំបញ្ឆោតគាត់ នោះមិនមែននាំឲ្យបានពរទេ គឺនឹងនាំឲ្យខ្ញុំត្រូវបណ្ដាសាវិញ»។
ប៉ុន្តែ ស្តេចមានរាជឱង្ការទៅអ័រ៉ៅណាថា៖ «ទេ គឺយើងចង់ទិញពីឯងពេញតម្លៃ យើងមិនព្រមយករបស់ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ានៃយើងឡើយ»។ ដូច្នេះ ព្រះបាទដាវីឌក៏ទិញលានស្រូវ និងគោទាំងនោះ តម្លៃជាប្រាក់ហាសិបសេកែល។
ដ្បិតព្រះយេហូវ៉ាសង់ក្រុងស៊ីយ៉ូនឡើងវិញ ព្រះអង្គនឹងលេចមកក្នុងសិរីល្អរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ព្រះអង្គគួរស្ញែងខ្លាច ជាព្រះមហាក្សត្រដ៏ធំនៅលើផែនដីទាំងមូល។
ព្រះអង្គបង្ក្រាបជាតិសាសន៍ទាំងឡាយ ឲ្យស្ថិតនៅក្រោមអំណាចយើង ហើយនគរនានា នៅក្រោមជើងយើង។
គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង នៅទិសខាងជើង គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ ជាទីអំណរដល់ផែនដីទាំងមូល។
ព្រះដែលយាងមកពីទីបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គប្រទានព្រះចេស្ដា និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ សូមលើកតម្កើងព្រះ!។
ព្រះអង្គកាត់វិញ្ញាណ របស់ពួកហៅហ្វាយ ហើយពួកស្ដេចនៅលើផែនដី ស្ញប់ស្ញែងព្រះអង្គ។
ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។
ឯមហាក្សត្រដែលព្រះនាមថាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គស្បថដោយព្រះជន្មព្រះអង្គដ៏គង់នៅថា ភ្នំតាបោរនៅកណ្ដាលស្រុកភ្នំ និងភ្នំកើមែលនៅឆ្នេរសមុទ្រជាយ៉ាងណា នោះពិតប្រាកដជាគេនឹងមកយ៉ាងនោះដែរ។
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
ស្រុកម៉ូអាប់ត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំលោះៗដ៏ក្លាហានរបស់គេនឹងត្រូវគេសម្លាប់ នេះជាព្រះបន្ទូលនៃមហាក្សត្រដែលព្រះអង្គព្រះនាមថា ព្រះយេហូវ៉ានៃពួកពលបរិវារ។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ ហើយលើកតម្កើង ព្រមទាំងថ្វាយកិត្តិនាមដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ព្រះអង្គ ក៏យុត្តិធម៌ដែរ ព្រះអង្គអាចបន្ទាបអស់អ្នកដែលប្រព្រឹត្ត ដោយចិត្តអំនួត។
ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ
ព្រះយេហូវ៉ានឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតព្រះអង្គនឹងធ្វើឲ្យព្រះទាំងប៉ុន្មាន នៅផែនដីរៀវសូន្យទៅ ហើយមនុស្សទាំងឡាយនឹងថ្វាយបង្គំព្រះអង្គវិញ គ្រប់គ្នានឹងថ្វាយបង្គំនៅតាមកន្លែងរបស់គេរៀងខ្លួន គឺអស់ទាំងឆ្នេរ និងកោះទាំងប៉ុន្មាន របស់សាសន៍ទាំងឡាយ។
ព្រះយេហូវ៉ានឹងធ្វើជាមហាក្សត្រលើផែនដីទាំងមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះមួយព្រះអង្គ ហើយព្រះនាមព្រះអង្គនឹងមានតែមួយដែរ។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ
ចៅហ្វាយនឹងធ្វើទោសគាត់យ៉ាងធ្ងន់ ហើយឲ្យគាត់មានចំណែកជាមួយពួកមនុស្សមានពុត នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
ឬស្បថនឹងផែនដីក្តី ព្រោះផែនដីជាកំណល់កល់ព្រះបាទាព្រះអង្គ ទោះជាស្បថនឹងក្រុងយេរូសាឡិមក្តី ព្រោះយេរូសាឡិមជាក្រុងរបស់ស្តេចដ៏ធំ។
នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានចាក់ប្រេងលើរូបកាយខ្ញុំជាមុន សម្រាប់ពិធីបញ្ចុះសពខ្ញុំ។
ដូច្នេះ ដល់ថ្ងៃដែលបាវបម្រើនោះមិនរង់ចាំ និងនៅវេលាណាដែលគាត់មិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយលោកនឹងធ្វើទោសយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយពួកមនុស្សមិនជឿផង។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។
ប្រសិនបើអ្នកមិនប្រយ័ត្នធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យអ្នកបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ និងគួរស្ញែងខ្លាចនេះ គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក
ដែលព្រះអង្គនឹងបង្ហាញឲ្យឃើញក្នុងវេលាកំណត់ ព្រះអង្គជាព្រះដ៏មានពរ ជាអធិបតីតែមួយគត់ ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។