ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។
មីកា 6:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងអាចបំភ្លេចទ្រព្យសម្បត្តិ នៃអំពើអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ និងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមបានឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើក្នុងផ្ទះរបស់មនុស្សអាក្រក់ នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត និងមានថាំងរង្វាល់តូចជ្រុល ដែលគួរឲ្យស្អប់ខ្ពើមដូច្នេះ តើឲ្យយើងទ្រាំបានឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើនៅតែមានទ្រព្យសម្បត្តិ ជាផលនៃការអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ នឹងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមឬអី អាល់គីតាប បើក្នុងផ្ទះរបស់មនុស្សអាក្រក់ នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត និងមានថាំងរង្វាល់តូចជ្រុល ដែលគួរឲ្យស្អប់ខ្ពើមដូច្នេះ តើឲ្យយើងទ្រាំបានឬ? |
ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
កូនជញ្ជីងឆផ្សេងៗ និងរង្វាល់កោងផ្សេងៗ ទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
កូនជញ្ជីងឆផ្សេងៗ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយការបំបាត់ភ្នែកជញ្ជីងក៏មិនល្អដែរ។
ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។
ចូរប្រកាសប្រាប់ដល់ទីមាំមួននៅក្រុងអាសដូឌ ហើយដល់ទីមាំមួននៅស្រុកអេស៊ីព្ទផងថា "ចូរជួបជុំគ្នានៅលើភ្នំ របស់ស្រុកសាម៉ារី ហើយពិចារណាមើលការច្រួលច្របល់យ៉ាងធំ និងការសង្កត់សង្កិន ដែលកើតមាននៅកណ្ដាលស្រុកនោះចុះ"។
ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុងថា៖ (ដែលកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ នោះជាប្រាជ្ញាដ៏ត្រឹមត្រូវ) ចូរស្តាប់ចុះ ឱកុលសម្ព័ន និងអស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ!
នៅថ្ងៃនោះ យើងនឹងធ្វើទោសដល់អស់អ្នក ដែលលោតរំលងក្របទ្វារ និងអស់អ្នកដែលបំពេញផ្ទះរបស់ចៅហ្វាយខ្លួន ដោយអំពើឃោរឃៅ និងការឆបោក។
ខ្ញុំក៏សួរថា៖ «តើនោះជាអ្វី?» ទេវតាប្រាប់ថា៖ «នោះជាកញ្ជ្រែង ដែលត្រូវចេញទៅ» ហើយក៏ប្រាប់ទៀតថា៖ «នេះជារូបភាពរបស់គេ នៅក្នុងស្រុកនេះទាំងមូល»។
ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តរំលងចំពោះរបស់ដែលសម្រាប់បំផ្លាញវិញ ដ្បិតអេកានជាកូនកើមី កើមីជាកូនសាប់ឌី សាប់ឌីជាកូនសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់ខ្លះដែលត្រូវបំផ្លាញ ហើយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើង ទាស់នឹងប្រជាជនអ៊ីស្រាអែល។