Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ខ្ញុំ​ក៏​សួរ​ថា៖ «តើ​នោះ​ជា​អ្វី?» ទេវតា​ប្រាប់​ថា៖ «នោះ​ជា​កញ្ជ្រែង ដែល​ត្រូវ​ចេញ​ទៅ» ហើយ​ក៏​ប្រាប់​ទៀត​ថា៖ «នេះ​ជា​រូប‌ភាព​របស់​គេ នៅ​ក្នុង​ស្រុក​នេះ​ទាំង​មូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ខ្ញុំ​សួរថា​៖ “តើ​នេះ​ជា​អ្វី​?”។ គាត់​ក៏​តបថា​៖ “នេះ​ជា​រង្វាល់​ដែល​ចេញមក”។ គាត់​និយាយ​ទៀត​ថា​៖ “នេះ​ជា​សេចក្ដីទុច្ចរិត​របស់ពួកគេ នៅក្នុង​ទឹកដី​នេះ​ទាំងមូល”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្ញុំ​សួរ​ថា៖ «តើ​វត្ថុ​នោះ​ជា​អ្វី?»។ ទេវតា​ឆ្លើយ​ថា៖ «វត្ថុ​ចេញ​មក​នោះ គឺ​ហិប​ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​របស់​មនុស្ស​នៅ​ក្នុង​ស្រុក​ទាំង​មូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ខ្ញុំ​ក៏​សួរ​ថា តើ​ជា​អ្វី រួច​ទេវតា​ប្រាប់​ថា នេះ​គឺ​ជា​រង្វាល់​ដែល​ចេញ​ទៅ ក៏​ប្រាប់​ទៀត​ថា នេះ​ជា​រូប‌ភាព​របស់​គេ នៅ​ពេញ​ក្នុង​ស្រុក​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​សួរ​ថា៖ «តើ​វត្ថុ​នោះ​ជា​អ្វី?»។ ម៉ាឡា‌អ៊ីកាត់​ឆ្លើយ​ថា៖ «វត្ថុ​ចេញ​មក​នោះ គឺ​ហិប​ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​របស់​មនុស្ស​នៅ​ក្នុង​ស្រុក​ទាំង​មូល»។

សូមមើលជំពូក ចម្លង




សាការី 5:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​មាន​ជញ្ជីង និង​កូន​ជញ្ជីង​យ៉ាង​ត្រឹម‌ត្រូវ ហើយ​រង្វាល់​ត្រឹម‌ត្រូវ​ផង យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។


ចូរ​ស្ដាប់​សេចក្ដី​នេះ​ចុះ! ម្នាល​ពួក​អ្នក​ដែល​ជិះ​ជាន់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​នៅ​ក្នុង​ស្រុក​ត្រូវ​វិនាស


ដោយ​ពាក្យ​ថា "តើ​ពេល​ណា​ទើប​ផុត​ថ្ងៃ​បុណ្យ​ចូល​ខែ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​ថ្ងៃ​សប្ប័ទ​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី? យើង​នឹង​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​បញ្ឆោត​គេ​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ


ប្រ‌យោជន៍​ឲ្យ​យើង​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ និង​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ស្បែក​ជើង​មួយ​គូ ព្រម​ទាំង​លក់​សំដី​ស្រូវ​ដែរ"។


តើ​យើង​អាច​បំភ្លេច​ទ្រព្យ‌សម្បត្តិ នៃ​អំពើ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ និង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​បាន​ឬ?


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ទោស​ដល់​អស់​អ្នក ដែល​លោត​រំលង​ក្រប​ទ្វារ និង​អស់​អ្នក​ដែល​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​ខ្លួន ដោយ​អំពើ​ឃោរ​ឃៅ និង​ការ​ឆបោក។


រួច​ឃើញ​មាន​គេ​លើក​សំណ​ទម្ងន់​មួយ​ហាប​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​កញ្ជ្រែង​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម