Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចូរ​ប្រកាស​ប្រាប់​ដល់​ទីមាំ​មួន​នៅ​ក្រុង​អាសដូឌ ហើយ​ដល់​ទី​មាំ​មួន​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា "ចូរជួប​ជុំ​គ្នា​នៅ​លើ​ភ្នំ របស់​ស្រុក​សាម៉ារី ហើយ​ពិចារ‌ណា​មើល​ការ​ច្រួល​ច្របល់​យ៉ាង​ធំ និង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្ដាល​ស្រុក​នោះ​ចុះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌ និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា: ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី ដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យ និង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​ប្រកាស​ប្រាប់​នៅ​ក្នុង​ដំណាក់ នៅ​ក្រុង​អាសដូឌ​ហើយ​ក្នុង​ដំណាក់​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា ចូរ​មូល​គ្នា​មក​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​សាម៉ារី ពិចារណា​មើល​ការ​កោលា‌ហល​យ៉ាង​ធំ នឹង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្តាល​ស្រុក​នោះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌ និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា: ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី ដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យ និង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




អេម៉ុស 3:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ កុំ​ប្រកាស​ប្រាប់​តាម​ផ្លូវ នៅ​ក្នុង​ក្រុង​អាស‌កាឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​របស់​សាសន៍​ភីលី‌ស្ទីន បាន​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​របស់​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ។


យើង​នឹង​រឹប​អូស របស់​មាន​តម្លៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំ‌នៅ​យើង


ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ តែង​រក​បាន​កិត្តិ‌យស [រីឯ​ស្ត្រី​ណា​ដែល​ស្អប់​អំពើ​ល្អ នឹង​ត្រូវ​អាប់​មុខ។ បុរស​កំសាក​នឹង​ទៅ​ជា​ក្រតោក​យ៉ាក ] តែ​ឯ​បុរស​ស្វាហាប់​តែង​រក​បាន​ទ្រព្យ​សម្បត្តិ។


ខ្ញុំ​បាន​ងាក​មក​ពិចារ‌ណា​មើល​ពី​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ត្រូវ​ពួក​អ្នក​មាន​អំណាច​រឹប‌ជាន់ ឥត​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​គេ​ឡើយ។


អ្នក​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង។


ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ប្រាប់​ថា៖ ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក​អស់​ហើយ។


ចូរ​ថ្លែង​ប្រាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់​ជ័យ​ឡើង ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ ចូរ​ប្រាប់​ថា៖ គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ ព្រះ‌បាល​ត្រូវ​ខ្មាស ព្រះ‌ម្រដាក់​ត្រូវ​បាក់​រលំ​ចុះ រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ។


ប៉ុន្តែ អ្នក ឱ​ភ្នំ​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​អ្នក ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ។


យើង​នឹង​ធ្វើ​ឲ្យ​គេ​រួម​គ្នា​ជា​នគរ​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល នោះ​នឹង​មាន​ស្តេច​តែ​មួយ​អង្គ​ធ្វើ​ជា​ស្តេច​លើ​គេ​គ្រប់​គ្នា គេ​នឹង​លែង​ធ្វើ​ជា​នគរ​ពីរ​ត​ទៅ ឥត​ដែល​បែក​ទៅ​ជា​នគរ​ពីរ​ទៀត​ឡើយ


កាល​យើង​ចង់​ប្រោស​អ៊ីស្រា‌អែល​ឲ្យ​ជា នោះ​អំពើ​ទុច្ចរិត​របស់​អេប្រាអិម និង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ភូតភរ ចោរ​ចូល​លួច​នៅ​ខាង​ក្នុង ហើយ​ខាង​ក្រៅ​មាន​ចោរ​ប្លន់។


យើង​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កាឡូន​ផង យើង​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន ហើយ​សំណល់​នៃ​ពួក​ភីលី‌ស្ទីន​នឹង​ត្រូវ​វិនាស នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។


ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ អ្នក​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ជាន់​ឈ្លី​មនុស្ស​កម្សត់​ទុគ៌ត ក៏​ពោល​ទៅ​ចៅ​ហ្វាយ​របស់​ខ្លួន​ថា "យក​មក៍ ឲ្យ​យើង​បាន​ផឹក​ជា‌មួយ​គ្នា!"


ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​មនុស្ស​ក្រី​ក្រ ហើយ​រឹប​អូស​យក​ស្រូវ​ពី​គេ អ្នក​រាល់​គ្នា​បាន​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ អ្នក​រាល់​គ្នា​បាន​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ជា​ទី​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចម្ការ​នោះ​ឡើយ។


វេទនា​ដល់​អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​អស់​អ្នក​ដែល​រស់ យ៉ាង​សុខ‌សាន្ត​នៅ​លើ​ភ្នំ​សាម៉ារី ជា​ពួក​អ្នក​ប្រ​មុខ​នៃ​ជាតិ​សាសន៍​ដ៏​សំខាន់​ជាង​គេ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ​ពឹង​ផ្អែក!


ឱ​អ្នក​រាល់​គ្នា​ដែល​ច្រាន​ថ្ងៃ​អាក្រក់​ឲ្យ​ចេញ​ឆ្ងាយ ហើយ​នាំ​រាជ្យ​ដ៏​ឃោរ​ឃៅ​ឲ្យ​ចូល​មក​ជិត​អើយ!


ប្រ‌យោជន៍​ឲ្យ​យើង​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ និង​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ស្បែក​ជើង​មួយ​គូ ព្រម​ទាំង​លក់​សំដី​ស្រូវ​ដែរ"។


តើ​យើង​អាច​បំភ្លេច​ទ្រព្យ‌សម្បត្តិ នៃ​អំពើ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ និង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​បាន​ឬ?


ពេល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ហិប​នៃ​ព្រះ ក៏​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ក្រុង​អាស‌ដូឌ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម