ហើយព្រះទ្រង់ក៏បានទម្លាក់អំពើអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ហើយបណ្ដាសារបស់យ៉ូថាម ជាកូនយេរូ-បាល ក៏ធ្លាក់លើគេដែរ។
ព្រះជាម្ចាស់ក៏បានដាក់ទោសអ្នកក្រុងស៊ីគែម សមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្ដាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាល បានថ្លែងទាស់នឹងពួកគេ។
ហើយព្រះទ្រង់ក៏បានទំលាក់សេចក្ដីដ៏លាមកអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ព្រមទាំងសេចក្ដីបណ្តាសារបស់យ៉ូថាម ជាកូនយេរូ-បាលផង។
អុលឡោះក៏បានដាក់ទោសអ្នកក្រុងស៊ីគែមសមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្តាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាលបានថ្លែងទាស់នឹងពួកគេ។
នៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើង ឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេរឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ»។
នៅក្នុងរាជ្យទ្រង់នោះ ហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារលោកយ៉ូស្វេ ជាកូនរបស់លោកនុន ។
ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។
ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ព្រោះព្រះអង្គសុចរិត ហើយខ្ញុំនឹងច្រៀងសរសើរព្រះនាម ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។
ព្រះអង្គនឹងសងទៅគេវិញ តាមអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើអាក្រក់របស់គេ គឺព្រះយេហូវ៉ាជាព្រះនៃយើង នឹងធ្វើឲ្យគេវិនាសសូន្យទៅ។
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។
វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។
នៅគ្រានោះ លោកយ៉ូស្វេប្រកាសជាសម្បថថា៖ «អ្នកណាដែលនាំគេសង់ក្រុងយេរីខូរនេះឡើងវិញ អ្នកនោះនឹងត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ា។ អ្នកណាចាក់គ្រឹះកំផែង កូនច្បងរបស់គេនឹងត្រូវស្លាប់ ហើយអ្នកណាដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់ទៅ»។
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។
ក្រោយពីអ័ប៊ីម៉្មាឡិចមក មានថូឡា ជាកូនពូវ៉ា និងជាចៅដូដូរ ក្នុងពួកអ៊ីសាខារបានងើបឡើង ដើម្បីសង្គ្រោះពួកអ៊ីស្រាអែល លោករស់នៅសាមារ ក្នុងស្រុកភ្នំអេប្រាអិម។
តែបើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមេដឹកនាំនៅស៊ីគែម និងនៅបេត-មីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមេដឹកនាំនៅស៊ីគែម និងពីមេត-មីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចវិញដែរ»។
ដើម្បីឲ្យឈាមរបស់កូនយេរូ-បាលទាំងចិតសិបនាក់ ដែលអ័ប៊ីម៉្មាឡិចជាប្អូនបានសម្លាប់ដោយឃោរឃៅ បានធ្លាក់មកលើគាត់ និងធ្លាក់មកលើមនុស្សនៅស៊ីគែម ដែលបានចម្រើនកម្លាំងដៃគាត់ ឲ្យសម្លាប់បងប្អូនរបស់ខ្លួន។
អ័ប៊ីម៉្មាឡិចច្បាំងនឹងទីក្រុងនោះអស់ពេញមួយថ្ងៃ គាត់ចាប់យកបានទីក្រុង ហើយសម្លាប់ប្រជាជននៅក្នុងទីក្រុង បំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។
គឺយ៉ាងនេះហើយដែលព្រះបានសងអំពើដ៏អាក្រក់របស់អ័ប៊ីម៉្មាឡិច ដែលគាត់បានប្រព្រឹត្តចំពោះឪពុកខ្លួន ដោយសម្លាប់បងប្អូនខ្លួនទាំងចិតសិបនាក់