Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច​មក មាន​ថូឡា ជា​កូន​ពូវ៉ា និង​ជា​ចៅ​ដូដូរ ក្នុង​ពួក​អ៊ីសា‌ខារ​បាន​ងើប​ឡើង ដើម្បី​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល លោក​រស់​នៅ​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពេល​លោក​អប៊ីម៉ា‌ឡេក​ទទួល​មរណ‌ភាព​ផុត​ទៅ លោក​ថូឡា ជា​កូន​របស់​លោក​ពូវ៉ា និង​ជា​ចៅ​របស់​លោក​ដូដូ ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ងើប​ឡើង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ជា​អ្នក​ស្រុក​សាមារ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច នោះ​មាន​ថូឡា ជា​កូន​ពូវ៉ា ដែល​ជា​កូន​ដូដូរ ក្នុង​ពួក​អ៊ីសាខារ បាន​តាំង​ឡើង​ជួយ​សង្គ្រោះ​ដល់​ពួក​អ៊ីស្រាអែល លោក​នៅ​ត្រង់​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​ពេល​លោក​អប៊ី‌ម៉ា‌ឡេក​ស្លាប់​ផុត​ទៅ លោក​ថូឡា ជា​កូន​របស់​លោក​ពូវ៉ា និង​ជា​ចៅ​របស់​លោក​ដូដូ ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសាខារ បាន​ងើប​ឡើង​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​ជា​អ្នក​ស្រុក​សាមារ ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 10:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​អ៊ីសា‌ខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន។


រី​ឯ​នៅ​ស្រុក​ភ្នំ​មាន ក្រុង​សាមារ យ៉ាទារ សូគរ


លោក​បាន​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃបី​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​សាមារ​នោះ។


ក្រោយ​ពី​យែប​ថា​មក នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ក្រុង​បេថ្លេ‌ហិម បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល។


គ្រា​នោះ ព្រះ‌យេហូវ៉ា​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ឡើង ដើម្បី​សង្គ្រោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​បាន​ប្លន់​គេ។


ពេល​ទៅ​ដល់ លោក​ផ្លុំ​ត្រែ​ឡើង​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។ ពេល​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ​លោក ហើយ​លោក​ជា​អ្នក​នាំ​មុខ​គេ។


ប៉ុន្ដែ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច គឺ​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​របស់​លោក​កាលែប។


ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទម្លាក់​អំពើ​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ហើយ​បណ្ដា‌សា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល ក៏​ធ្លាក់​លើ​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម