ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 3:56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ «សូម​កុំ​គេច​ព្រះ‌កាណ៌​ព្រះ‌អង្គ​ចេញ​ពី​ការថ្ងូរ និង​សម្រែក​របស់​ទូល‌បង្គំ​ឡើយ»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ព្រះ‌កាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ស្ដាប់​សម្រែក​អង្វរ​របស់​ទូលបង្គំ សូម​ជួយ​ទូលបង្គំ​ផង!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូលបង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ នឹង​សំរែក​របស់​ទូលបង្គំ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ សូម​ស្ដាប់​សំរែក​អង្វរ​របស់​ខ្ញុំ សូម​ជួយ​ខ្ញុំ​ផង!”។

សូមមើលជំពូក



បរិទេវ 3:56
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​អធិ‌ស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ‌ហឫ‌ទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​គ្រង​រាជ្យ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ។ ដូច្នេះ ទើប​ម៉ាណា‌សេ​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​ពិត។


ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ស្ដេច ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​អំពើ​រំលង​របស់​ស្ដេច​ទាំង​ប៉ុន្មាន កន្លែង​នានា​ដែល​ស្ដេច​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់បង្គោល​សក្ការៈ និង​រូប​ឆ្លាក់ មុន​ពេល​ទ្រង់​បាន​បន្ទាបអង្គទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ពួក​អ្នក​មើល​ឆុត​បាន​ចារឹក​ទុក។


ដល់​ម៉្លេះ​បាន​ជា​គេ​បណ្ដាល​ឲ្យ ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បាន​ឮ​សម្រែក​របស់​មនុស្ស ដែល​ត្រូវ​សង្កត់‌សង្កិន​ដែរ


ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ។ -បង្អង់


មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


ឱ​ព្រះ​មហា‌ក្សត្រ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អធិស្ឋាន​រក​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ព្រះ‌អង្គ​ឮ​សំឡេង​របស់​ទូល‌បង្គំ នៅ​ពេល​ព្រឹក ទូល‌បង្គំ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌អង្គ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង។


ឱ​ព្រះ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋាន សូម​កុំ​ពួន​ព្រះ​កាយ​នឹង​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរ​ឡើយ។


ព្រះ‌អង្គ​នឹងប្រោស​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​មនុស្សជា​ច្រើន​លើក​គ្នា​ទាស់​ខ្ញុំ។


សូម​ព្រះ‌អង្គ​មេត្តា​ព្រះ​សណ្ដាប់​ទូល‌បង្គំ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរ ដោយ​ចិត្ត​ថប់​ព្រួយ​របស់​ទូល‌បង្គំ


ប៉ុន្តែ ព្រះ​ពិត​ជា​បាន​ស្តាប់​ខ្ញុំ​មែន ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យទុក​ដាក់ ស្តាប់​សំឡេង​អធិស្ឋាន​របស់​ខ្ញុំ។


«ចូរ​ទៅ​ប្រាប់​ហេ‌សេ‌គា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ បុព្វ‌បុរស​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះថា យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​អ្នក ក៏​បាន​ឃើញ​ទឹក​ភ្នែក​អ្នក​ហើយ។ យើង​នឹង​ចម្រើន​អាយុ​អ្នក​ឡើង​ដប់​ប្រាំ​ឆ្នាំ​ទៀត


ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​អធិ‌ស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ផង ហើយ​ដោយ​យល់​ដល់​ព្រះ‌អង្គ សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​នៅ​ស្ងាត់​ច្រៀប​នេះ​ផង។


ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។