ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្ត ដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ
បរិទេវ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានអ្នកណាជួយដោះទុក្ខឡើយ ពួកមិត្តសម្លាញ់ទាំងអស់បានក្បត់នាងហើយ គេត្រឡប់ជាខ្មាំងសត្រូវវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្រទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ អាល់គីតាប នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សំរាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។ |
ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្ត ដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ
ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀល ជាពិសេស ចំពោះអ្នកជិតខាងរបស់ទូលបង្គំ ហើយជាហេតុគួរខ្លាចដល់ពួកអ្នក ដែលស្គាល់ទូលបង្គំ អស់អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវ គេគេចមុខពីទូលបង្គំ។
ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។
គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ ហើយកាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក
មនុស្សក្រីក្រ សុទ្ធតែត្រូវបងប្អូនទាំងអស់ស្អប់ទៅហើយ នោះចំណង់បើមិត្តភក្តិ តើនឹងឃ្លាតឆ្ងាយពីអ្នកនោះ ជាជាងអម្បាលម៉ានទៅទៀត អ្នកនោះតាមទៅអង្វរគេ តែគេគេចបាត់អស់។
តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសម្ងាត់ ដោយព្រោះសេចក្ដីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ា បានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
កុំប្រថុយខ្លួនឲ្យនៅជើងទទេ ហើយខះកនោះឡើយ តែអ្នកបានតបថា ឥតប្រយោជន៍ទេ ដ្បិតខ្ញុំបានស្រឡាញ់ពួកដទៃ ហើយនឹងរត់ទៅតាមគេវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នកណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នក ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ តើដែលត្រឡប់ទៅនៅជាមួយនាងនោះទៀតដែរឬ? តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬ? ឯអ្នកវិញ អ្នកបានផិតយើង ដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មករកយើងវិញចុះ។
សហាយរបស់អ្នកបានភ្លេចអ្នកហើយ គេមិនរកអ្នកទៀតទេ ព្រោះយើងបានវាយអ្នកឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលអ្នក ដូចជាមនុស្សសាហាវ ព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនណាស់ បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
ឯអ្នក កាលណាអ្នកត្រូវខូចបង់ហើយ តើអ្នកនឹងធ្វើដូចម្តេច? ទោះបើអ្នកស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ទាំងផាត់រង្វង់ភ្នែកអ្នកដោយថ្នាំក៏ដោយ តែអ្នកខំធ្វើខ្លួនឲ្យល្អមើលនោះជាឥតប្រយោជន៍ទេ។ ពួកសហាយរបស់អ្នក គេស្អប់ខ្ពើមអ្នកហើយ ក៏រកសម្លាប់អ្នកទៀត។
ឱប្រសិនបើក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ច ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសម្លាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ
ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំ បានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសម្រាប់ចម្រើនកម្លាំងខ្លួន។
គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយ គេសប្បាយចិត្ត ដោយព្រោះព្រះអង្គបានធ្វើយ៉ាងនេះ ព្រះអង្គនឹងឲ្យថ្ងៃ ដែលព្រះអង្គបានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ។
សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទតសេចក្ដីវេទនា របស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ
ភ្នែករបស់ខ្ញុំហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង។
នោះមើល៍ យើងនឹងប្រមូលពួកសហាយរបស់អ្នក ដែលអ្នកបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលអ្នកបានស្រឡាញ់ ព្រមទាំងពួកដែលអ្នកបានស្អប់ផង យើងនឹងប្រមូលគេឲ្យមកទាស់នឹងអ្នកនៅគ្រប់ទិស រួចយើងនឹងបើកកេរខ្មាសអ្នកឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់។
នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមគេមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ ពេលនោះ នាងនឹងពោលថា "ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។
កុំទុកចិត្តនឹងមិត្តសម្លាញ់ ក៏កុំជឿញាតិសន្ដានដែរ ចូររក្សាបបូរមាត់របស់អ្នក ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក
ស្តេចទាំងនេះមានគំនិតតែមួយ ដើម្បីប្រគល់ឫទ្ធានុភាព និងអំណាចរបស់ខ្លួនដល់សត្វនោះ។
ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។