កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។
បទចម្រៀងសាឡូម៉ូន 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំបានមើលនាងផង។ ៙ ហេតុអ្វីបានជាអ្នករាល់គ្នា ចង់មើលនាងសាសន៍ស៊ូឡាម ដូចជាមើលការរាំរបាំនៅមុខទ័ពពីរកងទៅវិញ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីសាសន៍ស៊ូឡាមអើយ ចូរនាងរាំ ចូរនាងរាំ ដើម្បីឲ្យយើងគយគន់មើលនាងផង។ ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល ស្ត្រីសាសន៍ស៊ូឡាមនេះ តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ ទាំងពីរពួកឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំ បានមើលនាងផង។ ៙ តើអ្នករាល់គ្នាចង់មើលនាងសាសន៍ស៊ូឡាមធ្វើអី តើដូចជាមើលការរាំរបស់ពួករបាំ២ពួកឬ។ អាល់គីតាប ស្ត្រីសាសន៍ស៊ូឡាមអើយ ចូរនាងរាំ ចូរនាងរាំ ដើម្បីឲ្យយើងគយគន់មើលនាងផង។ ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល ស្ត្រីសាសន៍ស៊ូឡាមនេះ តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ ទាំងពីរពួកឬ? |
កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
បន្ទាប់មក ព្រះបាទដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡុម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
សូមកុំមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំ ដ្បិតខ្ញុំបានហាលថ្ងៃហើយ ពួកបងប្អូនប្រុសរបស់ខ្ញុំ ខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យយើងឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថ នៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។
«ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ»។
ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ យើងនឹងមើលអស់ទាំងអំពើរាថយរបស់អ្នក ឲ្យបានជាឡើងវិញ»។ យើងខ្ញុំរាល់គ្នាមករកព្រះអង្គហើយ ដ្បិតព្រះអង្គជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ តែមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «លោកឃើញស្ត្រីនេះឬទេ? ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកមិនបានឲ្យទឹកខ្ញុំលាងជើងទេ តែនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ហើយយកសក់នាងជូតជើងខ្ញុំទៀតផង។
ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។
តើព្រះ ជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះឬ? តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ
ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។
ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។
នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង។
លោកអ័ប្រាហាំបានយកចំណែកមួយភាគដប់ ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែក។ នាមរបស់ស្តេចអង្គនោះ ដំបូងមានន័យថា «ស្តេចនៃសេចក្តីសុចរិត» រួចមក លោកជាស្តេចក្រុងសាឡិម ដែលមានន័យថា «ស្តេចនៃសេចក្តីសុខសាន្ត»។
ហើយចាំមើល ពេលណាមានស្រីក្រមុំនៅស៊ីឡូរចេញមករាំលេង ចូរអ្នករាល់គ្នាចេញពីចម្ការទំពាំងបាយជូរមក ហើយចាប់ស្រីក្រមុំស៊ីឡូរទាំងនោះម្នាក់មួយៗ យកទៅធ្វើជាប្រពន្ធអ្នករាល់គ្នាចុះ រួចត្រឡប់ទៅស្រុកបេនយ៉ាមីនវិញទៅ។