Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​អ័ប្រា‌ហាំ​បាន​យក​ចំណែក​មួយ​ភាគ​ដប់ ពី​អ្វីៗ​ទាំង​អស់​មក​ជូន​លោក​ម៉ិល​គីស្សាដែក។ នាម​របស់​ស្តេចអង្គ​នោះ ដំបូង​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុចរិត» រួច​មក លោក​ជា​ស្តេច​ក្រុង​សាឡិម ដែល​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុខ​សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 នោះ​អ័ប្រាហាំ​ក៏​យក​មួយភាគដប់ ពី​របស់​ទាំងអស់​ដែលលោកវាយយកបាន ថ្វាយ​ម៉ិលគីស្សាដែក​ដែរ​។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយ​មានអត្ថន័យប្រែថា “ស្ដេច​នៃ​សេចក្ដីសុចរិតយុត្តិធម៌” ទីពីរ​គឺ “ស្ដេច​នៃ​សាឡិម” ដែរ ដែល​មានន័យថា “ស្ដេច​នៃ​សន្តិភាព”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 រីឯ​លោក​អ័ប្រាហាំ​ក៏​យក​មួយ​ភាគ​ដប់​ពី​អ្វីៗ​ទាំង​អស់​មក​ជូន​លោក​ម៉ិលគីស្សាដែក​ដែរ។​ មុន​ដំបូង​គេ​ហៅ​នាម​ស្ដេច​អង្គ​នេះថា​ ស្ដេច​នៃ​សេចក្ដី​សុចរិត​ ហើយ​ក្រោយ​មក​គេ​ក៏​ហៅ​ថា​ ស្ដេច​ក្រុង​សាឡិម​ដែរ​ ដែល​មាន​ន័យ​ថា​ ស្ដេច​នៃ​សេចក្ដី​សុខ​សាន្ត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។ ព្រះ‌នាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា «ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ព្រះរាជា​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​លោក​អ័ប្រា‌ហាំ​បាន​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​ជូន​លោក នាម​ស្តេច​នោះ ដើម​ដំបូង​ស្រាយ​ថា ស្តេច​នៃ​សេចក្ដី​សុចរិត រួច​មក​ជា​ស្តេច​ក្រុង​សាឡិម គឺ​ថា ជា​ស្តេច​នៃ​សេចក្ដី​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ៊ីព្រហ៊ីម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ជូន​ស្តេច​ម៉ិល‌គីស្សា‌ដែក។ ឈ្មោះ​របស់​ស្ដេច​នេះ​មាន​ន័យ​ថា«ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ដ»។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:2
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ថ្ម​ដែល​ខ្ញុំ​បានដាក់​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នឹង​បាន​ជា​ព្រះ​ដំណាក់​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ព្រះ‌អង្គ»។


ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល គឺ​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មាន​ព្រះ‌បន្ទូលមក​ខ្ញុំ​ថា អ្នក​ណា​ដែល​គ្រប់​គ្រង​លើ​ប្រជាជន ដោយ​សុចរិត ហើយ​គ្រប់​គ្រង​ដោយ​កោត​ខ្លាច​ព្រះ


ព្រះបាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​ទៅ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដោយ​សុចរិត​យុត្តិ‌ធម៌។


មើល៍ នឹង​មាន​កូន​ប្រុស​មួយ​កើត​ដល់​អ្នក កូន​នោះ​នឹង​បាន​ជា​មនុស្ស​សន្ដិភាព។ យើង​នឹង​ឲ្យ​កូន​នោះ​មាន​សន្ដិភាព ពី​អស់​ទាំង​ខ្មាំង​សត្រូវដែល​នៅ​ជុំ‌វិញ ដ្បិត​កូន​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ហើយ​នៅ​គ្រា​របស់​គេ យើង​នឹង​ប្រទានឲ្យ​អ៊ីស្រា‌អែលមាន​សន្ដិភាព និង​សុខ​សាន្ត​ត្រាណ។


នៅ​ក្នុង​គ្រា​របស់​ព្រះ​រាជា សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ហើយ​សូម​ឲ្យ​សេចក្ដី​សុខ​សាន្ត​មាន​ជា​បរិបូរ ដរាប​ទាល់​តែ​លែង​មាន​ព្រះ‌ចន្ទ!


ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​មួយ​ភាគ​ក្នុង​ដប់ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា។


ហើយ​អ្នក​នោះ​នឹង​បាន​ជាស្ដេច​នៃ​សេចក្ដី​សុខសាន្ត។ ប្រសិន​បើ​ពួក​អាស‌ស៊ើរ​លុក‌លុយ​ចូល ក្នុង​ស្រុក​របស់​ពួក​យើង ហើយ​ដាក់​ជើង​ជាន់​លើ​ដីរបស់​ពួក​យើង ពួក​យើង​នឹង​លើក​ពួក​គង្វាល​ប្រាំពីរ​នាក់ និង​ពួក​មេ​ប្រាំបី​នាក់​ឲ្យ​ទាស់​នឹង​គេ


ចំពោះ​កូន​ចៅ​លេវី យើង​បាន​ប្រគល់​អស់​ទាំង​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទុក​ជា​មត៌ក ជា​ថ្នូរ​សម្រាប់​ការ‌ងារ​ដែល​ពួកគេ​ធ្វើ គឺ​ជា​ការងារ​របស់​ពួកគេ​នៅ​ក្នុង​ត្រសាល​ជំនុំ។


«មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។


«សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។


ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នៅ​គ្រា​នេះ​ថា ព្រះ‌អង្គ​សុចរិត ហើយ​ថា ព្រះ‌អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ ជា​សុចរិត​ផង​ដែរ។


លោក​ម៉ិលគី‌ស្សាដែក ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ជួប​លោក​អ័ប្រា‌ហាំ ក្រោយ​ពី​បាន​បំផ្លាញ​ពួក​ស្តេច​នា​នា ហើយ​ក៏​បាន​ជូន​ពរ​លោក


លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សា‌វតារ ក៏​គ្មាន​ដើម​កំណើត ឬ​ចុង​បញ្ចប់​ឡើយ គឺ​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​នៅ​ជា​សង្ឃ​រហូត​តទៅ។


ក៏​នឹង​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​នាម៉ឺន និង​អ្នក​បម្រើ​ផង។


ទ្រង់​នឹង​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម