លោកុប្បត្តិ 32:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ពេលយ៉ាកុបឃើញទូតសួគ៌ទាំងនោះ គាត់ក៏និយាយថា៖ “នេះជាជំរំរបស់ព្រះ”។ ដូច្នេះ គាត់ដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលឃើញទេវតាទាំងនោះ លោកយ៉ាកុបក៏ពោលឡើងថា៖ «ទីនេះ ពិតជាព្រះពន្លារបស់ព្រះជាម្ចាស់!»។ លោកដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម» ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។ សូមមើលជំពូកអាល់គីតាប2 ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។ សូមមើលជំពូក |
មួយទៀត មានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយបុត្រដែរ គេបានជេរប្រមាថដល់បិតា ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលបិតាបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែ គេបានចុះមកក្រាបទទួលបិតានៅទន្លេយ័រដាន់វិញ ហើយបិតាបានស្បថនឹងគេដោយនូវព្រះយេហូវ៉ាថា "យើងនឹងមិនសម្លាប់អ្នកដោយដាវទេ"។