លោកទេសាភិបាលហាមពួកគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់សុំការបង្ហាញពីយូរីម និងធូមីម។
និក្ខមនំ 28:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវដាក់អ៊ូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះ អើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរដាក់យូរីម និងធូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាព្រះអម្ចាស់ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវដាក់យូរីមនឹងធូមីមភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះអើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។ អាល់គីតាប ចូរដាក់យូរីម និងធូមីមទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងហារូនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាអុលឡោះតាអាឡា ហារូនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រអែលជាប់នឹងដើមទ្រូងជានិច្ច។ |
លោកទេសាភិបាលហាមពួកគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់សុំការបង្ហាញពីយូរីម និងធូមីម។
ហើយលោកទេសាភិបាលប្រាប់ពួកគេថា គេមិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់ ដែលមានយូរីម និងធូមីម បានតាំងឡើង។
ដូច្នេះ កាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ ត្រូវពាក់ឈ្មោះកូនអ៊ីស្រាអែលទាំងអស់ ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សម្រាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច។
គឺអ្នកនោះនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំងពីរនាក់មានមេត្រីភាពនឹងគ្នា។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
ឯខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយអស់រលីងពីខ្លួនផង ដោយព្រោះព្រលឹងអ្នករាល់គ្នា។ បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងយ៉ាងនេះ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចឬ?
ខ្ញុំនិយាយដូច្នេះ មិនមែនប្រកាន់ទោសអ្នករាល់គ្នាទេ ដ្បិតខ្ញុំបាននិយាយពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ហើយយើងស៊ូស្លាប់រស់ជាមួយគ្នា។
ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា៖ «ឯធូមីម និងអ៊ូរីម របស់ព្រះអង្គ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានល្បងលនៅត្រង់ម៉ាសា ហើយព្រះអង្គបានល្បងលគេត្រង់ទឹកមេរីបា
ហេតុនេះហើយបានជាគួរឲ្យព្រះអង្គ មានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកដែរ ដើម្បីធ្វើជាសម្តេចសង្ឃ ដែលមានព្រះហឫទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការបម្រើព្រះ ដើម្បីថ្វាយយញ្ញបូជាសម្រាប់រំដោះប្រជាជនឲ្យរួចពីបាប។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។
ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃមនុស្ស ដែលជាគំរូពីអ្វីៗដ៏ពិតនោះទេ គឺចូលទៅក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញព្រះអង្គទ្រង់នៅចំពោះព្រះភក្ត្ររបស់ព្រះជំនួសយើង។
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»
ពួកកូនចៅអ៊ីស្រាអែលនាំគ្នាឡើងទៅបេត-អែល ដើម្បីទូលសួរព្រះថា៖ «ក្នុងចំណោមពួកយើង តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ត្រូវឲ្យពួកយូដាទៅមុនគេ»។
ពួកកូនចៅអ៊ីស្រាអែលក៏ពង្រឹងទឹកចិត្តគ្នាឡើងវិញ ហើយតម្រៀបទ័ពម្តងទៀត នៅកន្លែងដដែលដូចថ្ងៃមុន។
នៅពេលស្តេចសូលទូលដល់ព្រះយេហូវ៉ា នោះព្រះអង្គមិនឆ្លើយតបសោះ ទោះបើដោយការពន្យល់សប្តិ ឬដោយសារអ៊ូរីម ឬដោយពួកហោរាក្តី។