Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 2:63 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

63 លោក​ទេសាភិបាល​ហាម​ពួក​គេ​ថា មិន​ត្រូវ​បរិ‌ភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ រហូត​ទាល់​តែ​មាន​សង្ឃ​ម្នាក់​សុំ​ការ​បង្ហាញ​ពី​យូរីម និង​ធូមីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

63 លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

63 ហើយ​លោក​ចៅហ្វាយ​បាន​ហាម​គេ​ថា មិន​ត្រូវ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ដរាប​ដល់​គ្រា​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម នឹង​ធូមីម។

សូមមើលជំពូក ចម្លង

អាល់គីតាប

63 លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​អ៊ីមុាំ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម​ជា​មុន​សិន។

សូមមើលជំពូក ចម្លង




អែសរ៉ា 2:63
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​ជំនុំ​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០ នាក់


នៅ​លើ​ឯក​សារ​ដែល​បាន​បោះ​ត្រានោះ មានឈ្មោះ នេហេមា ជា​ទេសា‌ភិបាល និង​ជា​កូន​ហាកាលា បន្ទាប់​មក មាន​សេដេគា


សេរ៉ា‌យ៉ា អ័សារា យេរេមា


ហើយ​លោក​ទេសា‌ភិបាល​ប្រាប់ពួក‌គេ​ថា គេ​មិន​ត្រូវ​បរិ‌ភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ រហូត​ទាល់​តែ​មាន​សង្ឃ​ម្នាក់ ដែល​មាន​យូរីម និង​ធូមីម បាន​តាំង​ឡើង។


ឯ​លោក​នេហេមា​ដែល​ជាទេសា​ភិបាល និង​សង្ឃ​អែសរ៉ា​ដែល​ជា​ស្មៀន ព្រម​ទាំង​ពួក​លេវី​ដែល​បង្រៀន​ប្រជា‌ជន ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង‌មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា មិន​ត្រូវកាន់​ទុក្ខ ឬ​យំ‌សោក​ឡើយ»។ ដ្បិតប្រជា‌ជន​ទាំង​ឡាយ​យំ ពេល​គេ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ។


ត្រូវ​ដាក់​អ៊ូរីម និង​ធូមីម ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​ដែរ ដូច្នេះ អើរ៉ុន​នឹង​ពាក់​លើ​ទ្រូង ក្នុង​កាល​ដែល​ចូល​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ការ​វិនិច្ឆ័យ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នឹង​នៅ​ជាប់​លើ​ទ្រូង​អើរ៉ុន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច។


ឯ​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សម្រាប់​លោក​អើរ៉ុន និង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។


ចំណែក​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​គឺ​សម្រាប់​អើរ៉ុន និង​កូន​របស់​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុងចំណោម​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។


មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​ឡើយ អ្នក​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​សង្ឃ ឬ​អ្នក​ស៊ី​ឈ្នួល ក៏​មិន​ត្រូវ​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​នោះ​ដែរ


តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្តី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិ‌ភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិ‌ភោគ​ទេ។


មិន​ត្រូវ​ចម្អិន​ម្សៅ​នោះ ដោយ​លាយ​នឹង​ដំបែ​ឡើយ យើង​បាន​ឲ្យ​ម្សៅ​នោះ ទុក​ជា​ចំណែក​របស់​គេ​ពី​តង្វាយ​ដែល​ដុត​ថ្វាយ​យើង នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​តង្វាយ​សម្រាប់​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។


ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។


ប៉ុន្តែ បើ​យញ្ញ‌បូជា​នោះ​ជា​តង្វាយ​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​វិញ នោះ​ត្រូវ​បរិ‌ភោគ​ក្នុង​ថ្ងៃ​ដែល​ថ្វាយ​នោះ ហើយ​ដល់​ស្អែក ក៏​នឹង​បរិ‌ភោគ​អ្វី​ដែល​នៅ​សល់​បាន​ដែរ។


រួច​បំពាក់​ប្រដាប់​បាំង​ទ្រូង ហើយ​ដាក់​អ៊ូរីម និង​ធូមីម ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​ដែរ។


គ្រប់​ទាំង​តង្វាយ​បរិសុទ្ធ ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទុក​ជា​កម្រៃ​រហូត​តទៅ។ នេះ​ជា​សេចក្ដី‌សញ្ញា​អំបិល​ដល់​អ្នក និង​ពូជ​ពង្ស​របស់​អ្នក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​រៀង​រហូត​តទៅ»។


កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ដែល​ល្អ​បំផុត នោះ​អ្នក​រាល់​គ្នា​មិន​មាន​ទោស​ដោយ​ព្រោះ​រឿង​នេះ​ឡើយ តែ​មិន​ត្រូវ​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់"»។


ប៉ុន្ដែ ត្រូវ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​គាត់ ដោយ‌សារ​ការ​សម្រេច​របស់​យូរីម។ គឺ​តាម​បង្គាប់​របស់​អេលាសារ គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​គាត់ គេ​ត្រូវ​ចូល​មក​វិញ គឺ​ទាំង​យ៉ូស្វេ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជា‌មួយ គឺ​ក្រុម​ជំនុំ​ទាំង​មូល»។


ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា៖ «ឯ​ធូមីម និង​អ៊ូរីម របស់​ព្រះ‌អង្គ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ព្រះ‌អង្គ​បាន​ល្បង​ល​គេ​ត្រង់​ទឹក​មេរីបា


នៅ​ពេល​ស្តេច​សូល​ទូល​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​សោះ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ ឬ​ដោយ‌សារ​អ៊ូរីម ឬ​ដោយ​ពួក​ហោរា​ក្តី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម