Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ពី​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «ក្នុងចំណោម​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពេល​លោក​យ៉ូស្វេ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​គ្រា​ក្រោយ​ដែល​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ក្នុង​ពួក​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​ពេល​យ៉ូស្វេ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​សួរអុលឡោះ‌តាអាឡា​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យេ‌ហូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន»។


លោក​ម៉ូសេ​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា៖ «ព្រោះ​គេ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ។


ត្រូវ​ដាក់​អ៊ូរីម និង​ធូមីម ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​ដែរ ដូច្នេះ អើរ៉ុន​នឹង​ពាក់​លើ​ទ្រូង ក្នុង​កាល​ដែល​ចូល​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ការ​វិនិច្ឆ័យ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នឹង​នៅ​ជាប់​លើ​ទ្រូង​អើរ៉ុន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច។


ប៉ុន្ដែ ត្រូវ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​គាត់ ដោយ‌សារ​ការ​សម្រេច​របស់​យូរីម។ គឺ​តាម​បង្គាប់​របស់​អេលាសារ គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​គាត់ គេ​ត្រូវ​ចូល​មក​វិញ គឺ​ទាំង​យ៉ូស្វេ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជា‌មួយ គឺ​ក្រុម​ជំនុំ​ទាំង​មូល»។


ពួក​ម៉ាណា‌សេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​តា‌អា‌ណាក និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​យីបលាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឬ​ពួក​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​តែ​បន្ដ​រស់​នៅ​ក្នុង​ស្រុក​តទៅ​ទៀត។


នោះ​យើង​នឹង​លែង​បណ្តេញ​សាសន៍​ណា​មួយ ដែល​យ៉ូស្វេ​បាន​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ ចេញ​ពី​មុខ​គេ​ឡើយ


លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ស្លាប់​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ ។


គេ​បាន​បញ្ចុះ​សព​លោក​នៅ​ព្រំ​ដី ដែល​ជា​មត៌ក​របស់​លោក នៅ​ធីមណាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ខាង​ជើង​ភ្នំ​កាអាស។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត-អែល ដើម្បី​ទូល​សួរ​ព្រះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​មុន​គេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ»។


ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា (ដ្បិត​គ្រា​នោះ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៅ​ទី​នោះ


ហើយ​ភីនេ‌ហាស ជា​កូន​អេលា‌សារ ពូជ​ពង្ស​លោក​អើរ៉ុន បម្រើ​ព្រះ​អង្គ​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​នៅ​គ្រា​នោះ) គឺ​គេ​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ម្ដង​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​ឈប់?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ចុះ ដ្បិត​ថ្ងៃ​ស្អែក យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។


ដូច្នេះ គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា៖ «តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល៍ វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម