ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 94:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយគេ​ពោល​ថា «ព្រះ‌យេហូវ៉ា មើល​មិន​ឃើញ​ទេ ព្រះ​របស់លោក​យ៉ាកុប​មិន​រវីរវល់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​និយាយថា​៖ “ព្រះយេហូវ៉ា​មើល​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប​មិន​ចាប់អារម្មណ៍​ឡើយ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​ពោល​ថា «ព្រះ‌អម្ចាស់​មើល​មិន​ឃើញ​ទេ ព្រះ​របស់​លោក​យ៉ាកុប​មិន​រវី‌រវល់​ឡើយ!»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ពោល​ថា ព្រះ‌យេហូវ៉ា​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប ទ្រង់​មិន​ពិចារណា​ឡើយ

សូមមើលជំពូក

អាល់គីតាប

ហើយ​ពោល​ថា «អុលឡោះ‌តាអាឡា​មើល​មិន​ឃើញ​ទេ អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​មិន​រវី‌រវល់​ឡើយ!»​

សូមមើលជំពូក



ទំនុកតម្កើង 94:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ គេ​បើក​មាត់​ជេរ​ប្រមាថ បបូរ​មាត់​របស់​គេប្រៀប​ដូច​ជា​ដាវ ដ្បិត​គេគិត​ថា «តើ​មាន​ព្រះ​ណា​នឹង​ស្ដាប់​យើង?»


វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?


ពី​ព្រោះ​អ្នក​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​អ្នក អ្នក​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​អ្នក​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​អ្នក បាន​បង្ខូច​ចិត្ត​អ្នក​ហើយ អ្នក​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ​ដែល​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សម្ងាត់​នៅ​ក្នុង​គំនិត​គេ​រៀង​ខ្លួន​ឬ​ទេ? ដ្បិត​គេ​ថា "ព្រះ‌យេហូវ៉ា​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ"»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់ ស្រុក​នេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​មើល​មិន​ឃើញ​ទេ។


នៅ​គ្រា​នោះ យើង​នឹង​ឆែក‌ឆេរ ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក ដែល​សម្ងំ​រស់​ដោយឥត​ខ្វល់ ជា​អស់​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា "ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ​អ្វី​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្ដី"។