Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 94:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ហើយ​ពោល​ថា «ព្រះ‌អម្ចាស់​មើល​មិន​ឃើញ​ទេ ព្រះ​របស់​លោក​យ៉ាកុប​មិន​រវី‌រវល់​ឡើយ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ពួកគេ​និយាយថា​៖ “ព្រះយេហូវ៉ា​មើល​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប​មិន​ចាប់អារម្មណ៍​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហើយគេ​ពោល​ថា «ព្រះ‌យេហូវ៉ា មើល​មិន​ឃើញ​ទេ ព្រះ​របស់លោក​យ៉ាកុប​មិន​រវីរវល់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​ពោល​ថា ព្រះ‌យេហូវ៉ា​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប ទ្រង់​មិន​ពិចារណា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ហើយ​ពោល​ថា «អុលឡោះ‌តាអាឡា​មើល​មិន​ឃើញ​ទេ អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​មិន​រវី‌រវល់​ឡើយ!»​

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 94:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ ពាក្យ​សម្ដី​អាក្រក់ ពាក្យ​សម្ដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?


អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះ‌អម្ចាស់ ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួន មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង ទី​លាក់​កំបាំង ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​យើង គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។


អ្នក​ពឹង​ផ្អែក​លើ​ពុត‌ត្បុត​អាក្រក់​របស់​ខ្លួន ហើយ​អ្នក​តែងតែ​ពោល​ថា “គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!” ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​ឲ្យ អ្នក​បែរ​ទៅ​ជា​វង្វេង អ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ព្រឹទ្ធា‌ចារ្យ​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​មើល​យើង​ពុំ​ឃើញ​ទេ! ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌អម្ចាស់​ទត​អ្វី​ពុំ​ឃើញ​ទេ”។


នៅ​គ្រា​នោះ យើង​នឹង​កាន់​ចន្លុះ រុក‌រក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោស នៅ​ក្រុង​យេរូ‌សាឡឹម។ អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “ព្រះ‌អម្ចាស់ មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម