ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ផ្ដាច់​សេចក្ដី​សញ្ញា ជាមួយ​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​បាន​បង្អាប់​មកុដ​របស់​គេ ដោយ​ទម្លាក់​ចុះ​ទៅ​ដី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​របស់​បាវបម្រើ​ព្រះអង្គ​ទៅជាមោឃៈ ហើយ​បន្ទាបបន្ថោក​មកុដ​របស់គាត់​ដល់​ដី​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី ជា​មួយ​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ទម្លាក់​មកុដ‌រាជ្យ របស់​ព្រះ‌រាជា​ទៅ​ដី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​លើក​ចោល​សេចក្ដី​សញ្ញា​នៃ​អ្នក​បំរើ​ទ្រង់ ក៏​បាន​បង្អាប់​មកុដ ដោយ​បោះ​ចុះ​ទៅ​ដី

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី ជា​មួយ​អ្នក​បម្រើ​របស់​ទ្រង់ ទ្រង់​បាន​ទំលាក់​មកុដ‌រាជ្យ របស់​ស្តេច​ទៅ​ដី។

សូមមើលជំពូក



ទំនុកតម្កើង 89:39
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។


៙ ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​ទូល‌បង្គំ គេ​បាន​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​ចុះ​ដល់​ដី គេបាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត ដូចអស់​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដក​ថយ​ពី​សត្រូវ ហើយ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​ព្រះ‌អង្គ ជួប​ការ​ដ៏​ពិបាក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ស្មារតី។


គេ​បាន​យក​ភ្លើង​ដុត​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ គេបន្ទាប​បន្ថោក​ព្រះ​ដំណាក់​នៃ​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​រំលំ​ព្រះ​ដំណាក់​ព្រះ‌អង្គ​ឲ្យ​រាប​ចុះ​ដល់​ដី។


ពេល​នោះ ទូល‌បង្គំ​គិត​ថា «នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។


ព្រះ‌អង្គ​បានធ្វើ​ឲ្យ​ភាព​រុងរឿង របស់​ព្រះ​រាជា​សោះសូន្យ​ទៅ ហើយ​ទម្លាក់​រាជ​បល្ល័ង្ក​ទៅ​ដី។


ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​អ្នក​នោះ នឹង​ត្រូវ​ផ្ដួល​រំលំ ទម្លាក់​ចុះ​រាប​ដល់​ដី ឲ្យ​ក្លាយ​ជា​ធូលី។


ហេតុ​នោះ យើង​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្ដាសា និង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​គេ​ត្មះ‌តិះ‌ដៀល»។


មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ​ហើយ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្វីៗ​ដែល​ខ្ញុំ​ធ្វើ អ្នក​មិន​យល់​ទេ​នៅ​ពេល​នេះ តែ​ថ្ងៃ​ក្រោយ​អ្នក​នឹង​យល់»។