ទំនុកតម្កើង 88:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានផ្តេកទូលបង្គំនៅក្នុងរណ្តៅដ៏ជ្រៅ នៅក្នុងទីងងឹត និងទីជម្រៅ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងរណ្ដៅមរណៈដ៏ជ្រៅ នៅក្នុងទីងងឹត នៅក្នុងទីជម្រៅ; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបោះទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានផ្តេកទូលបង្គំនៅក្នុងរណ្តៅជ្រៅបំផុត គឺក្នុងទីងងឹត នៅទីជំរៅ អាល់គីតាប ទ្រង់បានបោះខ្ញុំទៅក្នុងរណ្ដៅដ៏ជ្រៅ ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។ |
៙ ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងទូលបង្គំ គេបានជាន់ឈ្លីជីវិតទូលបង្គំចុះដល់ដី គេបានធ្វើឲ្យទូលបង្គំអង្គុយនៅក្នុងទីងងឹត ដូចអស់អ្នកដែលបានស្លាប់ជាយូរមកហើយ។
ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះទូលបង្គំ ធំអស្ចារ្យណាស់ ព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចផុតពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ៏ជ្រៅបំផុត។
ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ព្រះនាមព្រះអង្គ ពីក្នុងទីជម្រៅនៃគុកងងឹត
ទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនឹងមើលទៅឯ ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ
ខ្ញុំបានមកជាពន្លឺបំភ្លឺពិភពលោក ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ នៅជាប់នៅក្នុងសេចក្តីងងឹត។
ដ្បិតភ្លើងកំហឹងរបស់យើងបានឆួលឡើង ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏លេបត្របាក់ផែនដី និងសេចក្ដីចម្រើនរបស់ផែនដី ហើយបង្កាត់គ្រឹះភ្នំទាំងប៉ុន្មានឲ្យឆេះឡើង។
គេជារលកសមុទ្រដ៏កំណាច ដែលបក់បោកបែកពពុះជាសេចក្ដីអាម៉ាស់ ជាផ្កាយវង្វេងទិស ដែលបម្រុងឲ្យនៅក្នុងទីងងឹតសូន្យឈឹងអស់កល្បជានិច្ច។
រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ