អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។
ទំនុកតម្កើង 88:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីទាំងនោះបានឡោមព័ទ្ធទូលបង្គំ ដូចទឹកជំនន់ជារៀងរាល់ថ្ងៃ ក៏រួមគ្នារួបរឹតទូលបង្គំទាំងអស់។ ព្រះគម្ពីរខ្មែរសាកល វាព័ទ្ធជុំវិញទូលបង្គំដូចជាទឹកវាល់ព្រឹកវាល់ល្ងាច វាឡោមព័ទ្ធទូលបង្គំទាំងស្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុក្ខទោសទាំងនេះប្រៀបបាន នឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីទាំងនោះបានឡោមព័ទ្ធទូលបង្គំជុំវិញ ដូចជាទឹក ជាដរាបរាល់ថ្ងៃ ក៏នាំគ្នារឹតរួតទូលបង្គំទាំងអស់ អាល់គីតាប ទុក្ខទោសទាំងនេះប្រៀបបាន នឹងមហាសាគរដែលនៅឡោមព័ទ្ធខ្ញុំ ព្រមទាំងគ្របពីលើខ្ញុំជារៀងរាល់ថ្ងៃ។ |
អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។
ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ
ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។
ពួកមេរបស់យូដា ប្រៀបដូចជាអស់អ្នកដែលដកបង្គោលសីមាចោល យើងនឹងជះកំហឹងរបស់យើងទៅលើគេ ដូចជះទឹក។