ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ ព្រះអង្គបង្ក្រាបសាសន៍នានា នៅក្រោមអំណាចទូលបង្គំ។
ទំនុកតម្កើង 71:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំ ចូលមករកថ្មដានេះជានិច្ច ព្រះអង្គបានចេញបញ្ជាឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានចូលមកជានិច្ច; ព្រះអង្គបានបង្គាប់ឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គធ្វើជាថ្មដា សម្រាប់ទូលបង្គំជ្រកកោន ព្រះអង្គបង្គាប់ឲ្យទូលបង្គំ មករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិត ដ្បិតព្រះអង្គពិតជាថ្មដា និងជាកំពែងការពារទូលបង្គំមែន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យទ្រង់ធ្វើជាថ្មដា សំរាប់ជាទីលំនៅដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបាន ទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយ ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។ អាល់គីតាប សូមទ្រង់ធ្វើជាថ្មដា សម្រាប់ខ្ញុំជ្រកកោន ទ្រង់បង្គាប់ឲ្យខ្ញុំ មករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិត ដ្បិតទ្រង់ពិតជាថ្មដា និងជាកំពែងការពារខ្ញុំមែន! |
ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ ព្រះអង្គបង្ក្រាបសាសន៍នានា នៅក្រោមអំណាចទូលបង្គំ។
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។
នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
៙ ឱព្រះអើយ ព្រះអង្គជាមហាក្សត្ររបស់ទូលបង្គំ ព្រះអង្គបង្គាប់ឲ្យមានការសង្គ្រោះ ដល់ពួកយ៉ាកុប!
ឱព្រះអើយ សូមបង្ហាញឫទ្ធានុភាព របស់ព្រះអង្គមក ឱព្រះអើយ សូមបង្ហាញព្រះចេស្ដារបស់ព្រះអង្គ ជាព្រះចេស្ដាដែលព្រះអង្គ តែងតែប្រោសយើងខ្ញុំ។
យើងនឹងតាំងគេឲ្យធ្វើជាកូនច្បងរបស់យើង ជាស្ដេចដ៏ខ្ពស់ជាងគេទាំងអស់នៅលើផែនដី។
៙ ដោយព្រោះអ្នកបានយក ព្រះយេហូវ៉ាជាទីពឹងជ្រក គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់អ្នក
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។
ត្រូវសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែ កុំចូលទៅជិតមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយ ហើយត្រូវចាប់ផ្តើមពីទីបរិសុទ្ធរបស់យើងផង»។ ដូច្នេះ អ្នកទាំងនោះក៏ផ្តើមពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។