ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 71:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា ចង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ គេ​ត្រូវ​អាម៉ាស់ ហើយ​អាប់​យស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អណ្ដាត​របស់ទូលបង្គំ​ក៏​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ដ្បិត​អ្នកដែល​រក​ធ្វើទុក្ខ​ទូលបង្គំ នឹង​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​៕

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំ​វេទនា ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អណ្តាត​របស់​ទូលបង្គំ នឹង​និទាន ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូលបង្គំ គេ​បាន​ត្រូវ​អៀន‌ខ្មាស​មូរ​មុខ​ចុះ​ហើយ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ខ្ញុំ​វេទនា ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ!

សូមមើលជំពូក



ទំនុកតម្កើង 71:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែងអំពី សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។


៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។


សូម​ឲ្យ​អស់​អ្នក​ដែល​ចំអក​ថា៖ «ហាស​ហា ហាស​ហា!» ត្រូវ​ដក​ខ្លួន​ថយ ព្រោះ​តែ​សេចក្ដី​អាម៉ាស់​របស់​គេ។


សូម​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំឈឺ​ចាប់ គ្រប​ដណ្ដប់​ដោយពាក្យ​ដំណៀល និង​អាប់‌យស។


មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​សុចរិត និង​ពី​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​កិច្ច​ការ​នោះ​មាន​ចំនួន​ច្រើនឥត​គណនា។


មាត់​ទូល‌បង្គំ​ពេញ​ដោយ​ពាក្យ សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ដោយ​ពាក្យ​លើក​តម្កើង ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។


ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ធ្លាក់​ចុះ ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ មក​លើ​ទូល‌បង្គំ​ដែរ។


មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ ពី​កំណប់​ដ៏​ល្អ​ដែល​មាន​ក្នុង​ចិត្ត រីឯ​មនុស្ស​អាក្រក់ ក៏​តែង​បញ្ចេញ​សេចក្តី​អាក្រក់ ពី​កំណប់​អាក្រក់​របស់​គេ​ដែរ។


ដ្បិត​ព្រះគ្រីស្ទ​ត្រូវ​សោយ​រាជ្យ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​ទាំង‌អស់​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ។


មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។


ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា ដោយ​និយាយ​ប្រាប់ពួក‌គេ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​អ្នក​ដើរ​តាម​ផ្លូវ ពេល​អ្នក​ចូលដំណេក និង​ពេល​អ្នក​ក្រោក​ពីដំណេក​ផង។