Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​ព្រះគ្រីស្ទ​ត្រូវ​សោយ​រាជ្យ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​ទាំង‌អស់​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ព្រោះ​ព្រះអង្គ​ត្រូវ​សោយរាជ្យ​រហូត​ដល់​ព្រះអង្គ​ដាក់​ខ្មាំង​សត្រូវ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ ទាស់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​អុលឡោះ​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ជើង​របស់​គាត់។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:25
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌អម្ចាស់​របស់​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។


ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។


"ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ"?


ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​ព្រះ​បន្ទូល​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ​បាទ​ព្រះ‌អង្គ" ។


ដ្បិត​ព្រះ‌បាទ​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ តែ​លោក​បាន​ថ្លែង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង


ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ទ ទាំង​តាំង​ព្រះ‌អង្គ​ជា​សិរសា​លើ​អ្វីៗ​ទាំង​អស់​សម្រាប់​ក្រុម​ជំនុំ


ប៉ុន្តែ តើ​ព្រះ​ធ្លាប់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​មួយ​ថា៖ «ចូរ​អង្គុយ​ខាង​ស្តាំ​យើង ទាល់​តែ​យើង​ដាក់​ខ្មាំង​សត្រូវ ទុក​ជា​កំណល់​កល់​ជើង​អ្នក» ឬ​ទេ?


ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​ថា​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម