តើបានថា សូមជួយឲ្យខ្ញុំ រួចពីកណ្ដាប់ដៃនៃពួកសត្រូវ? ឬថា សូមលោះខ្ញុំពីកណ្ដាប់ដៃ នៃអ្នកដែលសង្កត់សង្កិនឬ?
ទំនុកតម្កើង 69:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមយាងមកជិតទូលបង្គំ សូមលោះទូលបង្គំ ដោយព្រោះខ្មាំងសត្រូវរបស់ទូលបង្គំ សូមដោះទូលបង្គំឲ្យរួចផង!។ ព្រះគម្ពីរខ្មែរសាកល សូមយាងមកជិតព្រលឹងរបស់ទូលបង្គំ ហើយប្រោសលោះទូលបង្គំ; ដោយសារតែពួកសត្រូវរបស់ទូលបង្គំ សូមបង់ថ្លៃលោះទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំ សូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ អាល់គីតាប សូមមកជិតខ្ញុំ ហើយលោះជីវិតខ្ញុំ សូមរំដោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង! |
តើបានថា សូមជួយឲ្យខ្ញុំ រួចពីកណ្ដាប់ដៃនៃពួកសត្រូវ? ឬថា សូមលោះខ្ញុំពីកណ្ដាប់ដៃ នៃអ្នកដែលសង្កត់សង្កិនឬ?
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ?
ព្រះអង្គបានប្រទានការប្រោសលោះ ដល់ប្រជារាស្ត្រព្រះអង្គ ព្រះអង្គបង្គាប់ឲ្យគេកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គរហូតតទៅ។ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ ហើយគួរកោតស្ញប់ស្ញែង!
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ ឬស្តាប់ពាក្យស្រែកថ្ងូររបស់ទូលបង្គំដូច្នេះ?
៙ គោឈ្មោលជាច្រើនបានឡោមព័ទ្ធទូលបង្គំ គឺគោឈ្មោលខ្លាំងៗពីស្រុកបាសាន នៅជុំវិញទូលបង្គំ។
៙ ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង!
សូមរំដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ និងជីវិតទូលបង្គំឲ្យរួចពីអំណាចឆ្កែទាំងនេះ!
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើព្រះអង្គ ចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ទូលបង្គំសូមប្រគល់វិញ្ញាណទូលបង្គំ ទៅក្នុងព្រះហស្តព្រះអង្គ ឱព្រះយេហូវ៉ា ជាព្រះដ៏ស្មោះត្រង់អើយ ព្រះអង្គបានប្រោសលោះទូលបង្គំ។
ប៉ុន្តែ ព្រះនឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលខ្ញុំ។ –បង្អង់
ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដំណើរ ដែលឈប់សំណាក់តែមួយយប់ដូច្នេះ?
នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ព្រះអង្គ នោះព្រះអង្គបានយាងមកជិត ហើយមានព្រះបន្ទូលថា «កុំឲ្យខ្លាចឡើយ»
ប៉ុន្ដែ យើងខ្លាចក្រែងខ្មាំងសត្រូវរបស់គេអួតអាង ដ្បិតបច្ចាមិត្តរបស់គេអាចយល់ច្រឡំថា "ដៃរបស់យើងបានឈ្នះទេតើ មិនមែនព្រះយេហូវ៉ាទេដែលធ្វើការទាំងអស់នេះ"។
ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។