ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។
ទំនុកតម្កើង 52:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត អាល់គីតាប រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសំដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។ |
ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។
«ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ និងពីអណ្ដាតបោកបញ្ឆោតផង»។
អ្នកបានប្រគល់មាត់របស់អ្នក ទៅបម្រើសេចក្ដីអាក្រក់ ហើយអណ្ដាតអ្នកតែងបង្កើតចេញ នូវពាក្យបោកប្រាស់។
៙ ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។
មើល៍ គេបើកមាត់ជេរប្រមាថ បបូរមាត់របស់គេប្រៀបដូចជាដាវ ដ្បិតគេគិតថា «តើមានព្រះណានឹងស្ដាប់យើង?»
មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសម្ដីរបស់មនុស្សមានប្រាជ្ញាជាថ្នាំផ្សះវិញ។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
មានសម័យមួយដែលមនុស្ស មានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រ ឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកម្សត់ទុគ៌ត ពីកណ្ដាលចំណោមមនុស្សលោកផង។
ពេលនោះ គេបបួលគ្នាថា៖ មក! យើងរៀបផែនការទាស់នឹងយេរេមា ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ។ មក! យើងនាំគ្នាវាយគាត់ដោយអណ្ដាត ហើយកុំយកចិត្តទុកដាក់ស្តាប់តាមពាក្យណារបស់គាត់ឡើយ។
ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ
ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស បានចុះទៅជាមួយពួកចាស់ទុំមួយចំនួន និងមេធាវីម្នាក់ ឈ្មោះទើទូលុស ដើម្បីចោទប្រកាន់លោកប៉ុលនៅចំពោះលោកទេសាភិបាល។
ដ្បិតយើងខ្ញុំបានឃើញថា ជននេះជាមនុស្សចង្រៃ ជាអ្នកដែលញុះញង់សាសន៍យូដាទាំងអស់ នៅលើពិភពលោកទាំងមូលឲ្យបង្កចលាចល ហើយជាមេនៃពួកណាសារ៉ែត ។
ដ្បិតមនុស្សបែបនោះជាសាវកក្លែងក្លាយ ជាអ្នកធ្វើការឆបោក ដោយក្លែងខ្លួនធ្វើជាសាវករបស់ព្រះគ្រីស្ទ។
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។
នោះដូអេក ជាសាសន៍អេដុម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា៖ «ទូលបង្គំបានឃើញកូនអ៊ីសាយមករកអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប