លោកយ៉ាកុបបានឮពាក្យកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីៗដែលជារបស់ឪពុកយើងអស់ហើយ គឺវាបានទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ សុទ្ធតែកេងយកពីទ្រព្យរបស់ឪពុកយើងទេ»។
ទំនុកតម្កើង 49:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ កុំភ័យខ្លាច ពេលអ្នកណាម្នាក់មានស្ដុកស្ដម គឺនៅពេលដែលភាពរុងរឿងរបស់គេ ចេះតែចម្រើនឡើង។ ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សម្នាក់ក្លាយជាអ្នកមាន នៅពេលភាពរុងរឿងនៃផ្ទះគេចម្រើនឡើង ក៏កុំភ័យខ្លាចឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចម្រើន កុំភ័យខ្លាចអី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ អាល់គីតាប ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចំរើន កុំភ័យខ្លាចអី |
លោកយ៉ាកុបបានឮពាក្យកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីៗដែលជារបស់ឪពុកយើងអស់ហើយ គឺវាបានទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ សុទ្ធតែកេងយកពីទ្រព្យរបស់ឪពុកយើងទេ»។
ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។
កុំក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំច្រណែននឹងពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
៙ ហេតុអ្វីបានជាខ្ញុំត្រូវភ័យខ្លាចក្នុងគ្រាអាក្រក់ ពេលឃើញអំពើទុច្ចរិតនៃពួកអ្នក ដែលធ្វើទុក្ខបៀតបៀននៅព័ទ្ធជុំវិញខ្ញុំ
កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
តើយើងត្រូវដោះគេចេញពីអំណាច នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ? តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ? ឱសេចក្ដីស្លាប់អើយ តើទុក្ខវេទនារបស់ឯងនៅឯណា? ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ តើការហិនវិនាសរបស់ឯងនៅឯណា? សេចក្ដីអាណិតអាសូរពួនបាត់ ពីភ្នែករបស់យើងហើយ។
ជាតិសាសន៍នានានឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្តេចនានានៅផែនដី ក៏យកសិរីល្អរបស់ខ្លួនចូលមកក្នុងក្រុងនោះដែរ