ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​គេជួប​នឹងការ​ហិន​វិនាស ដោយ​មិន​ដឹង​ខ្លួន! សូម​ឲ្យ​គេ​ជាប់​អន្ទាក់​ដែល​ខ្លួនគេ​បាន​បង្កប់​ទុក សូម​ឲ្យ​គេ​ធ្លាក់​ចូល​អន្ទាក់​នោះ ហើយ​វិនាស​អន្តរាយ​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ការហិនវិនាស​មក​លើ​ពួកគេ​ដោយ​មិនដឹងខ្លួន សូមឲ្យ​សំណាញ់​ដែល​ខ្លួនពួកគេ​បាន​បង្កប់ ចាប់​ពួកគេ​ជាប់ សូមឲ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​អន្ទាក់នោះ​រហូតដល់​ហិនវិនាស​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយ ដោយ​មិន​បាន​ដឹង​ជា​មុន សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​បង្កប់​ទុក សូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ ហើយ​វិនាស​អន្តរាយ​ទៅ!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​សេចក្ដី​ហិន‌វិនាស​លោ​មក​លើ​គេ ដោយ​ឥត​ដឹង​ខ្លួន ហើយ​ឲ្យ​អន្ទាក់​ដែល​គេ​បាន​លាក់​នោះ ជាប់​ខ្លួន​គេ​វិញ សូម​ឲ្យ​គេ​ធ្លាក់​ទៅ​ជាប់​អន្ទាក់​នោះ ហើយ​វិនាស​ទៅ​ផង

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយ ដោយ​មិន​បាន​ដឹង​ជា​មុន សូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​បង្កប់​ទុក សូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ ហើយ​វិនាស​អន្តរាយ​ទៅ!។

សូមមើលជំពូក



ទំនុកតម្កើង 35:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ័ហ៊ី‌ថូផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។


៙ គេ​បានដាក់​អន្ទាក់​ដើម្បី​ទាក់​ជើង​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​បាន​ស្រុត​ចុះ។ គេ​បាន​ជីក​រណ្តៅ​នៅ​ពី​មុខ​ទូល‌បង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់


ប៉ុន្តែ ព្រះ​នឹង​បាញ់គេដោយ​ព្រួញ​របស់​ព្រះ‌អង្គ មិន​ឲ្យ​គេ​ដឹង​ខ្លួន ហើយ​គេ​នឹង​ត្រូវ​របួស។


សាសន៍​នានា​បាន​ផុង ទៅ​ក្នុង​រណ្តៅ​ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក។


អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​មួយ​រំពេច ទាល់​បើ​ជួយ​ផង។


អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អា‌ក្រក់ នឹង​ចាប់​យក​អ្នក​នោះ​ឯង ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់ ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន។


ដោយ​ហេតុ​នោះ នឹង​មាន​ការ​អាក្រក់​កើត​ដល់​អ្នក ដែល​អ្នក​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក ដែល​អ្នក​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​អ្នក​ភ្លាម ជា​សេចក្ដី​ដែល​អ្នក​នឹង​មិន​ដែល​បាន​ស្គាល់​សោះ។


«ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​ដោយ​សេចក្តី​វក់​នឹង​ការ​ស៊ី​ផឹក និង​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ហើយ​លោ​តែ​ថ្ងៃ​នោះ​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ភ្លាម


កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។


នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។