ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ របស់មនុស្សជាច្រើន ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់ គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ គេគ្រោងនឹងដកជីវិតទូលបង្គំ។
ទំនុកតម្កើង 35:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេមិននិយាយដោយមេត្រីទេ គឺគេតែងតែបង្កើតពាក្យមួលបង្កាច់ ទាស់នឹងអស់អ្នកដែលស្ងប់ស្ងៀមនៅក្នុងស្រុក។ ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកគេមិននិយាយសន្តិភាពឡើយ គឺគិតគូរពាក្យបោកបញ្ឆោតទាស់នឹងអ្នកដែលរស់នៅដោយស្ងប់ស្ងៀមក្នុងស្រុកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេមិនចេះនិយាយដោយសម្រួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេ គឺគេគិតតែបង្កើតសេចក្ដីភូតភរ ចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ អាល់គីតាប ពួកគេមិនចេះនិយាយដោយសំរួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។ |
ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ របស់មនុស្សជាច្រើន ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់ គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ គេគ្រោងនឹងដកជីវិតទូលបង្គំ។
អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ នាំគ្នាដាក់អន្ទាក់ អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ នាំគ្នាពោលពាក្យមួលបង្កាច់ ហើយចេះតែរកកលល្បិច មួយថ្ងៃៗវាល់ល្ងាច។
អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។
ឯខ្ញុំដូចជាកូនចៀមស្លូត ដែលគេនាំទៅឯទីសម្លាប់ ខ្ញុំមិនបានដឹងជាគេគិតឧបាយទាស់នឹងខ្ញុំសោះ គេថា ចូរយើងបំផ្លាញទាំងដើម និងផលផង ចូរយើងកាត់វាចេញពីស្ថានរបស់មនុស្សរស់ទៅ ដើម្បីមិនឲ្យអ្នកណានឹកចាំពីឈ្មោះវាទៀតឡើយ
ដូច្នេះ អ្នកទាំងនោះប្រឹក្សាគ្នាថា៖ «យើងរកឱកាសចោទប្រកាន់ដានីយ៉ែលនេះមិនបានឡើយ គឺមានតែរកឱកាសដែលទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់ប៉ុណ្ណោះ»។
ទ្រង់នឹងមិនឈ្លោះប្រកែក ក៏មិនស្រែកឡើងផង គ្មានអ្នកណាឮសំឡេងព្រះអង្គនៅតាមផ្លូវទេ។
ប៉ុន្តែ កាលពួកផារិស៊ីបានឮពាក្យនេះ គេឆ្លើយឡើងថា៖ «អ្នកនេះដេញអារក្ស ដោយសារតែបេលសេប៊ូល ជាមេអារក្សប៉ុណ្ណោះ»។
ដូច្នេះ សូមលោក ព្រមទាំងក្រុមប្រឹក្សា ទៅសុំឲ្យលោកមេទ័ពធំនាំវាចុះមកជួបអស់លោក ធ្វើដូចជាលោកចង់ពិចារណាសួរវាឲ្យច្បាស់ថែមទៀត។ រីឯយើងខ្ញុំ យើងខ្ញុំប្រុងប្រៀបជាស្រេចនឹងសម្លាប់វា មុននឹងវាមកដល់»។
ហើយអង្វរសុំឲ្យលោកយល់ព្រមនាំលោកប៉ុលមកក្រុងយេរូសាឡិម ព្រោះគេឃុបឃិតគ្នាពួនស្ទាក់សម្លាប់លោកតាមផ្លូវ។