Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា៖ «យើង​រក​ឱកាស​ចោទ​ប្រកាន់​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ គឺ​មាន​តែ​រក​ឱកាស​ដែល​ទាក់​ទង​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​គាត់​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 មនុស្ស​ទាំងនោះ​ក៏​និយាយ​ថា​៖ “ពួកយើង​រក​មិន​ឃើញ​ទោស​អ្វី​ទាស់នឹង​ដានីយ៉ែល​នេះ​ឡើយ លុះត្រាតែ​រក​អ្វី​ទាស់នឹង​វា ទាក់ទងនឹង​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់វា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​លោក​ដានី‌យ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ​ដែល​ជាប់​ទាក់ទង​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​គាត់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា យើង​នឹង​រក​ឱកាស​ទាស់​នឹង​ឈ្មោះ​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ វៀរ​តែ​រក​បាន​ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​វា​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​ដានី‌យ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ​ដែល​ជាប់​ទាក់‌ទង​នឹង​ហ៊ូកុំ​របស់​អុលឡោះ​ជា​ម្ចាស់​របស់​គាត់»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ហាម៉ាន​ទូលព្រះ‌បាទ​អ័ហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ ដែល​ខ្ចាត់‌ខ្ចាយ​នៅ​កណ្ដាល់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ក្នុងអស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា ពួក‌គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃជាតិ​សាសន៍​ទាំង​អស់ ហើយ​គេ​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ទេ ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក‌គេ​រស់​នៅ​ទៀត​ឡើយ។


មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។


ប៉ុន្តែ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​យើង​បាន​ឲ្យ​គេ​ដឹក‌នាំ​អ្នក​ទៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ឯង​សុចរិត​ជាង​យើង ដ្បិត​យើង​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​យើង​វិញ


ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​កំពុង​ធ្វើ​អី?»។ អ័គីស​ឆ្លើយ​តប​ថា៖ «តើ​នេះ​មិន​មែន​ជា​ដាវីឌ អ្នក​បម្រើ​របស់​ស្តេច​សូល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ? ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ ចាប់​តាំង​ពី​ពេល​ដែល​គាត់​មក រហូត​ដល់​ថ្ងៃ​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម