ទំនុកតម្កើង 18:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ ហើយក៏ទាន់គេ ក៏មិនងាកបែរមកវិញឡើយ រហូតទាល់តែគេវិនាសអស់។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំដេញតាមខ្មាំងសត្រូវរបស់ទូលបង្គំ ហើយទាន់ពួកគេ ទូលបង្គំមិនត្រឡប់មកវិញឡើយ រហូតទាល់តែបានបំផ្លាញពួកគេអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ និងចាប់ពួកគេបាន ហើយទូលបង្គំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកម្ទេចពួកគេអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងដេញតាមពួកខ្មាំងសត្រូវឲ្យទាន់ ក៏មិនងាកបែរមកវិញ ដរាបដល់គេវិនាសបង់អស់រលីង អាល់គីតាប ខ្ញុំដេញតាមពួកខ្មាំងសត្រូវ និងចាប់ពួកគេបាន ហើយខ្ញុំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកំទេចពួកគេអស់។ |
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ របស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំមានទុក្ខព្រួយ ភ្នែកទូលបង្គំចុះខ្សោយដោយសោយសោក ព្រលឹង និងរូបកាយទូលបង្គំក៏ខ្សោយដែរ។
សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់ ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា បណ្ដេញគេចេញ!
៙ ឯមនុស្សអាក្រក់នឹងត្រូវវិនាស ហើយខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា ដូចជាវាលស្មៅខៀវខ្ចី ដែលនឹងសាបសូន្យទៅ គឺនឹងរលាយសូន្យទៅដូចជាផ្សែង។
ដោយសារព្រះនាមព្រះអង្គ យើងខ្ញុំបានច្រានផ្ដួលសត្រូវ ដោយសារព្រះនាមព្រះអង្គ យើងជាន់ឈ្លីពួកអ្នកដែលលើកគ្នា ទាស់នឹងយើងខ្ញុំ។
ខ្ញុំមើលទៅឃើញមានសេះសមួយ អ្នកជិះលើវាមានកាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីវាយយកជ័យជម្នះ។