Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 6:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​ស​មួយ អ្នក​ជិះ​លើ​វា​មាន​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ​ជម្នះ ហើយ​ដើម្បី​វាយ​យក​ជ័យ​ជម្នះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​សេះ​ស​មួយ​។ អ្នក​ដែល​ជិះ​សេះនោះ​កាន់​ធ្នូ​មួយ ហើយ​មាន​មកុដ​ប្រទាន​ដល់​អ្នកនោះ រួច​អ្នកនោះ​ក៏​ចេញទៅ​ទាំង​មានជ័យជម្នះ ហើយ​ដើម្បី​បានជ័យជម្នះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ខ្ញុំ​ក៏​ឃើញ​សេះ​ស​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ធ្នូ​ និង​បាន​ទទួល​មកុដ​មួយ​ រួច​បាន​ចេញ​ទៅ​ទាំង​មាន​ជ័យជម្នះ​ ដើម្បី​យក​ឈ្នះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជម្នះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ស​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ‌ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​មើល​ទៅ ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជំនះ។

សូមមើលជំពូក ចម្លង




វិវរណៈ 6:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ព្រះ‌យេហូវ៉ា​សន្ធឹង​ដំបង​រាជ្យដ៏​មានឥទ្ធិឫទ្ធិ របស់​ព្រះករុណា ចេញ​ពី​ក្រុង​ស៊ីយ៉ូន។ សូម​គ្រប់‌គ្រង​នៅ​កណ្ដាល​ខ្មាំង​សត្រូវ របស់​ព្រះ​ករុណា!


គឺ​ព្រះ‌អង្គ ព្រះ‌អង្គ​ហើយ​ដែល​គួរ​ស្ញែង​ខ្លាច! កាល​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឆួល​ឡើង តើ​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន?


ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។


ព្រះ‌អង្គ​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជូត​ទឹក​ភ្នែក ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌អង្គ​នឹង​ដក​សេចក្ដី​ត្មះ‌តិះ‌ដៀល ចំពោះ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។


«នៅ​វេលា​យប់ យើង​បាន​មើល​ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្ដាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប នៅ​ពី​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ និង​ស។


ព្រះ‌យេស៊ូវ​យាង​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​នៅ​ស្ថាន‌សួគ៌ និង​នៅ​លើ​ផែនដី បាន​ប្រគល់​មក​ខ្ញុំ​ហើយ។


ដ្បិត​ព្រះគ្រីស្ទ​ត្រូវ​សោយ​រាជ្យ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​ទាំង‌អស់​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ។


ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។


ជាតិ​សាសន៍​នានា​មាន​កំហឹង តែ​សេចក្តី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​មក​ដល់ ហើយ​ជា​ពេល​កំណត់​ដែល​ត្រូវ​ជំនុំ​ជម្រះ​ពួក​មនុស្ស​ស្លាប់ និង​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ជា​ពេល​ត្រូវ​បំផ្លាញ​អស់​អ្នក​ដែល​បំផ្លាញ​ផែនដី​ដែរ»។


បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស អង្គុយ​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ហើយ​កាន់​កណ្តៀវ​យ៉ាង​មុត​នៅ​ដៃ។


បន្ទាប់​មក ខ្ញុំ​ឃើញ​ដូច​ជា​សមុទ្រ​កែវ លាយ​ជា​មួយ​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​នោះ និង​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​លេខ​ឈ្មោះ​របស់​វា ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ស៊ុង​របស់​ព្រះ​គ្រប់​គ្នា។


ស្ដេច​ទាំង​នោះ នឹង​ច្បាំង​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ បាន​ជ្រើស​រើស និង​ជា​អ្នក​ស្មោះ​ត្រង់»។


ពល​ទ័ព​នៅ​ស្ថាន‌សួគ៌ ជិះ​សេះ​ស​ដង្ហែ​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស​ឯក​ពណ៌​ស​ស្អាត។


អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។


កណ្តូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​រៀប​នឹង​ចូល​ច្បាំង នៅ​លើ​ក្បាល​វា​មើល​ទៅ​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម