ទំនុកតម្កើង 149:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចរបស់គេ ហើយដាក់ខ្នោះដែក ដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេ ព្រះគម្ពីរខ្មែរសាកល ដើម្បីចងបណ្ដាស្ដេចរបស់ពួកគេដោយច្រវាក់ និងចងបណ្ដាអភិជនរបស់ពួកគេដោយខ្នោះដែក; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយយកច្រវាក់ចងស្ដេច និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចគេ នឹងខ្នោះដែកដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេដែរ អាល់គីតាប ហើយយកច្រវាក់ចងស្ដេច និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។ |
ពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីក្រុងបាល-កាដ នៅជ្រលងភ្នំល្បាណូន រហូតដល់ភ្នំហាឡាក ត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះលោកយ៉ូស្វេក៏ចែកដល់កុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាកេរអាករ តាមចំណែករបស់គេ